ប្រាក់ចំណាយសម្រាប់ការពារជាតិ នៅក្នុងឆ្នាំ២០២១ របស់ចិនបានកើនឡើងដល់ទៅ២០៨,៤៧ ពាន់លានដុល្លារ គឺកើន៦,៨% បើប្រៀបធៀបនឹងឆ្នាំ២០២០។
នៅថ្ងៃទី ៥ខែមេសា ចិនបានបានបង្កើនប្រាក់ចំណាយសម្រាប់ការពារជាតិ ដើម្បីពង្រឹងកម្លាំងយោធា ឱ្យកាន់តែប្រសើរឡើង ។ នៅពេលនេះចិនឈរលំដាប់ទី៦លើពិភពលោក ពីការចំណាយច្រើនទៅលើវិស័យយោធា ។
ដោយសារតែរងផលប៉ះពាល់ដោយកូវីដ-១៩ មូលនិធិការពារជាតិនៅក្នុងឆ្នាំ២០២០ មានតែ១៧៨ពាន់លានដុល្លារ ប៉ុន្តែបើប្រៀបធៀបនិងឆ្នាំ២០១៩ គឺកើនឡើង៦,៦%។ ពីមួយឆ្នាំទៅមួយឆ្នាំ ចិនបានបង្កើនការចំណាយទៅលើវិស័យយោធា ជួយឱ្យយោធាចិនកាន់តែរឹងមាំ។
តាមសារព័ត៌មានរ៉យទ័រ ទីក្រុងប៉េកាំង បានប្រកាសថា ការចំណាយប្រាក់ខាងលើគឺក្នុងគោលដៅការពារឱ្យបានល្អបំផុត ។ ចំណែកអ្នកឯកទេសលោកខាងលិច បានបញ្ជាក់ថា តួលេខពិតនៃការចំណាយរបស់ចិនមានច្រើនជាងនេះ តែចិនមិនប្រកាសជាសាធារណៈ។
បើទោះបីចំណាយច្រើន ប៉ុន្តែបើប្រៀបធៀបជាមួយអាមេរិកប្រាក់ចំណាយរបស់ចិន ស្មើ១/៤អាមេរិកប៉ុណ្ណោះ ។ ប្រាក់ចំណាយការពារជាតិ របស់អាមេរិក ក្នុងឆ្នាំ២០២១ មានដល់ទៅ៧៣៣ពាន់លានដុល្លារ ៕ដោយ សាធី
រូបភាព៖ eng.chinamil.com.cn