កែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងខុសលក្ខណ:ដេីម​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ កុំយកគំរូដូចក្មេងស្ទាវទាំងពីរ​នាក់ក្នុងរូបនេះ ព្រោះងាយបង្កគ្រោះថ្នាក់​ដល់អ្នកដទៃ។  ដោយសារតែកែបំពង់សុីមាំុងឱ្យឮសំឡេងខ្លាំង  នគរបាល​រដ្ឋបាលតំបែរបានឃាត់ក្មេង​ ស្ទាវពីរនាក់យកទៅអប់រំ​ ព្រោះពួកគេបំពានច្បាប់ចរាចរណ៍​ដោយពួកគេបានកែច្នៃបំពង់ស៊ីម៉ាំងឮសំឡេងខ្លាំងខុសលក្ខណ:ដេីម​ ។ 

ការឃាត់ខ្លួនក្មេងទាំងពីរនាក់នេះ​បានធ្វើឡើងកាលពី​វេលាម៉ោង១៨:១៤នាទី​ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១​ នៅចំណុចដីឡូត៍ ផ្សារតំបែរថ្មី ខាងកើតរង្វង់មូលផ្សារចាស់ ផ្លូវក្រាល​កៅស៊ូ ចម្ងាយប្រហែល៥០០ម៉ែត្រ​ ។ 

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរ​ប្រាប់ថា​ កំហុសក្មេងទាំងពីរនាក់នេះ​គឺប្រើស៊ីម៉ាំងឮសំឡេងខ្លាំង​ ដែលខុសពីលក្ខណៈ​បច្ចេកទេស និងថែមទាំងបម្រុងបង្ហោះម៉ូតូ នៅចំណុចដីឡូត៍ខាងលើនេះទៀត​ ដែល​ទង្វើ​ពួកគេងាយនឹងបង្កគ្រោះថ្នាក់ដល់​អ្នក​ដទៃ​។ ពួកគេត្រូវបានយកមកប៉ុស្តិ៍រដ្ឋបាលដើម្បីធ្វើការអប់រំ និងដូរដាក់បំពង់ស៊ីម៉ាំងដើមវិញ។ 

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតំបែរផ្តាំ​ផ្ញេីថា​ សូមបងប្អូនទាំងអស់កុំយកគំរូដូចក្មេង​ស្ទាវទាំងពីរនាក់ខាងលើ ព្រោះវាបង្កផលប៉ះពាល់ដល់អ្នកដទៃ​ ។ សូមបងប្អូនជាងជួសជុលយានយន្ដគ្រប់ប្រភេទកុំបំពាក់សម្ភារបច្ចេកទេស​ដែលខុសពីលក្ខណៈដើមនៃយាននីមួយៗ ព្រោះបងប្អូនអាចប្រឈមចំពោះមុខច្បាប់ ៕

  

...

ដោយ៖វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print