អភិបាលខេត្តកណ្តាលព្រមានចាប់វ៉ៃខ្នោះអ្នកគ្រប់គ្រងកាសុីណូយុងយ័នដាក់គុកខណៈមានជនជាតិចិនម្នាក់ផ្ទុកកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជាក់ថាដោយសារតែការធ្វេសប្រហែសរបស់អ្នកគ្រប់គ្រងកាសុីណូយុងយ័នមិនអនុវត្តតាមក្រសួងសុខាភិបាល និងលួចលាក់បើកឱ្យភ្ញៀវចូលលេងល្បែងសុីសង រឹងទទឹងបន្តទៀត លោកនិងចាប់វ៉ៃខ្នោះអ្នកគ្រប់គ្រងកាសុីណូយុងយ័នដាក់គុកនិងបញ្ឈប់អាជ្ញាប័ណ្ណចោលនិងបណ្តេញចេញពីកម្ពុជា។  ការព្រមានចាប់វ៉ៃខ្នោះអ្នកគ្រប់គ្រងកាសុីណូយុងយ័នដាក់គុកនេះគ្រាដែលលោកអភិបាលខេត្តដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចុះបិទកាស៊ីណូ យុងយ័ន បន្ទាប់ពីមានជនជាតិចិនម្នាក់ឈ្មោះ XU  YUANLAI ភេទប្រុស អាយុ៤៤ឆ្នាំ រកឃើញមានវិជ្ជមានកូវីដ-១៩។

 ការបិទកាសុីណូខាងលើធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ដឹកនាំផ្ទាល់ដោយលោក គង់ សោភ័ណ្ឌ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ចុះបិទទីតាំងកាស៊ីណូ យង់យ័ន នៅជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ។ បន្ទាប់ពីក្រសួងសុខាភិបាលប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា មានជនជាតិចិនម្នាក់ជាភ្ញៀវមកលេងក្នុងកាស៊ីណូនេះ មានវិជ្ជមានកូវីដ-១៩។

លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល មិនអនុញ្ញាតឲ្យបុគ្គលិកនិងភ្ញៀវដែលនៅក្នុងកាស៊ីណូនេះចេញក្រៅដោយគ្មានការអនុញ្ញាតនោះឡើយ ដើម្បីឱ្យខាងសុខាភិបាលមកពិនិត្យយកសំណាក ។

   សូមបញ្ជាក់ថា បុគ្គលិកដែលបម្រើការងារនៅកាសុីណូខាងលើមានសរុបចំនួន៧២៣នាក់បានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងបរិវេណកាសុីណូនិងអនុវត្តវិធានការសុខាភិបាល។ ដោយឡែកជនជាតិចិនម្នាក់ដែលមានផ្ទុកកូវីដ-១៩ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ។ រឺឯជនជាតិចិន២នាក់ទៀតដែលស្និទ្ធជាមួយជនជាតិចិនខាងលើគឺដឹកយកទៅធ្វើចត្តាឡីស័កដាច់ដោយឡែកពីបុគ្គលិក ព្រោះអ្នកទាំង២នៅកៀកកិតជាមួយអ្នកផ្ទុកកូវីដខាងលើ។

  សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៣នាក់ និងមានអ្នកជាសះស្បេីយចំនួន ៥នាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១៕

           

...

ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print