កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បន្តយុទ្ធនាការចុះបង្ក្រាបទីតាំងinternet បង្កប់ភ្នាល់បាល់

ចែករំលែក៖

ភ្នំពេញ៖ នាពេលកន្លងមករហូតដល់បច្ចុប្បន្ន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីតែងតែ ជម្រុញអោយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ អោយយកចិត្តទុកដាក់ពីបញ្ហា បទល្មើសជាក់ស្ដែង ទីតាំងបង្កប់ល្បែងស៉ីគ្រប់ប្រភេទ ដែលខុសពីគោលនយោបាយភូមិឃុំមាន សុវត្ថិភាព ត្រូវការចុះបង្ក្រាប ភ្លាម។ ដូច្នេះ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាកម្លាំងចុះ បង្ក្រាបជាក់ស្ដែងតែម្ដង នៅទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១០នាក់(ស្រី០៥នាក់)និងដកហូតសម្ភារកំព្យូទ័រមួយចំនួន។

ក្នុងប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមិនា ឆ្នាំ២០២១មានការបញ្ជាផ្ទាល់ដោយ លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក ចុះបង្ក្រាប់ទីតាំងinternet នៅចំណុចផ្ទះលេខ261AE0 មហាវិថីម៉ៅសេទុង (ផ្លូវលេខ245) ភូមិ1 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្រ្តី ខណ្ឌទួលគោក បានអោយដឹងថា នៅមុនពេលឈានដល់ការចុះបង្ក្រាប ជាក់ស្ដែងនេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការស្រាវជ្រាវស៊ើបអង្កេត ច្បាស់លាស់ពិតជាមានល្បែងភ្នាល់ពិតប្រាកដ ទើបលោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលទួលគោក បានបញ្ជាអោយកម្លាំងគណៈបញ្ជាការឯកភាពសហការជាមួយសង្កាត់និងប៉ិស្តិ៍រដ្ឋបាល ចុះបង្ក្រាបនៅទីតាំងinternet បង្កប់ល្បែងភ្នាល់បាល់តាម អនឡាញ នេះ ដោយ ឃាត់ខ្លួនមនុស្សចំនួន១០នាក់ (ស្រី០៥នាក់) ដែលជាអ្នកកត់ប៉ុង បាល់ និងជាអ្នកមកលេងល្បែង ថែមទៀតាំងដកហូតទូរកំព្យូទ័រជាង១០គ្រឿងផងដែរ។

ក្រោយចប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការបាននាំខ្លួនមនុស្សប្រុសស្រី និងវត្ថុតាងរួមមានកំព្យូទ័រ ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print