ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនបានទៅកាន់ព្រំដែនរង់ចាំភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា

ចែករំលែក៖

មន្ត្រីយោធាឥណ្ឌាបានឲ្យដឹងថា ពលរដ្ឋឥណ្ឌាជាច្រើនបានទៅកាន់ព្រំដែនជាប់ប្រទេសឥណ្ឌាដើម្បីរង់ចាំឆ្លងដែនភៀសខ្លួនចូលទៅក្នុងប្រទេសនេះ ។ កន្លងមកមានពលរដ្ឋមីយ៉ាន់ម៉ាប្រមាណ៥០នាក់បានឆ្លងចូលក្នុងទឹកដីឥណ្ឌា។
សារ

ព័ត៌មានAFP បានផ្សាយថា ពលរដ្ឋមីយ៉ាន់ម៉ា៤៨នាក់ ក្នុងនោះមានទាំងប៉ូលិសផងដែរ បានភៀសខ្លួនចូលទៅក្នុងរដ្ឋ Mizoram ប្រទេសឥណ្ឌា។ ជាមួយគ្នានេះដែរមានពលរដ្ឋ ៨៥នាក់បានរង់ចាំនៅតាមព្រំដែនចាំភៀសខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា។
កន្លងមកថ្មីៗ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានស្នើឥណ្ឌាឲ្យបញ្ជូនប៉ូលិសដែលបានរត់ទៅកាន់ប្រទេសឥណ្ឌា ដោយមិនគោរពតាមបទបញ្ជារបស់កម្លាំងទាហាន ។ យោធាមីយ៉ាន់ម៉ា បានបញ្ជាក់ថា «ដើម្បីរក្សាទំនាក់ទំនងមិត្តភាពឱ្យកាន់តែប្រសើរឡើង ក្នុងនាមជាប្រទេសមានព្រំដែនជាប់គ្នា យើងខ្ញុំសូមស្នើឥណ្ឌាឲ្យបញ្ជូនប៉ូលិសដែលមិនគោរពបទបញ្ជាភៀសខ្លួនទៅទីនោះត្រឡប់មកវិញ»។
មន្ត្រីឥណ្ឌាបានឲ្យដឹងថា ក្នុងចំណោមពលរដ្ឋមីយ៉ាន់ម៉ា ឆ្លងដែនទៅកាន់ប្រទេសឥណ្ឌា មានទាំងកម្លាំងប៉ូលិស និងមន្ត្រីក្នុងតំបន់ដែលមិនស្តាប់តាមការបញ្ជារបស់យោធា។
កន្លងមកថ្មីៗក៏មានកម្លាំងប៉ូលិសរាប់រយនាក់ ធ្វើកូដកម្មប្រឆាំងការដឹកនាំរបស់យោធាដែរ ហើយប៉ូលិសទាំងនោះមិនស្តាប់តាមការបញ្ជារបស់យោធាឡើយ។ កម្លាំងយោធាក៏បានអំពាវនាវដល់ប៉ូលិសទាំងអស់ ក៏ដូចជាបុគ្គលិករដ្ឋចូលធ្វើការវិញ៕ដោយ សាធី

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print