លោកជុក មុន្នី ទទួលម៉ាស់ចំនួន២៥០០០ ដែលជាការជួយឧបត្ថម្ភរបស់ លោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ សម្រាប់ផ្តល់ជូនរដ្ឋបាលក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជុក មុន្នី រដ្ឋលេខាធិកាក្រសួងមុខងារសាធារណៈ និ
ងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងពិធីទទួលម៉ាស់ចំនួន២៥០០០ ដែលជាការជួយឧបត្ថម្ភរបស់ លោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូ សម្រាប់ផ្តល់ជូនរដ្ឋបាលក្រុងស្វាយរៀងនាព្រឹកថ្ងៃទី៧ ខែមីនាឆ្នាំ២០២១នៅសាលប្រជុំសាលាក្រុងស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកណុបចំរើនអភិបាលក្រុងលោកសរសុដានីអភិបាលរងក្រុងនិងក្រុមការងារមួយចំនួនផងដែរ។

លោក ជុក មុន្នី រដ្ឋលេខាធិកាក្រសួងមុខងារសាធារណះ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង
បានមានប្រសាសន៍ថ្លែងនូវការអរគុណចំពោះ លោក ស៊ីញ ប៉ាវគ័រ ប្រធានតំបន់សេដ្ឋកិច្ចពិសេស ឈីលូនិងក្រុមការងារ
ដែលបានចូលរួមបរិច្ចាគនូវអំណោយ ក្នុងផ្តល់ឱ្យរដ្ឋបាលក្រុងស្វាយរៀងសម្រាប់គាំទ្រដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលនេះសបញ្ជាក់ឱ្យឃើញនូវកាយវិការប្រកបដោយសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលេីការជួយគ្នាក្នុងគ្រាលំបាក ។

លោកបានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនរដ្ឋបាលក្រុងនៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់ក្នុងសកម្មភាពនានា រួមទាំងយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិសេសសូមអគុណសន្តិភាពផងដែរ។

លោកបន្ថែមថាដើម្បីយកឈ្នះកូវីដ-១៩ សូមបងប្អូនប្រជាពលរដ្ឋចូលរួមសហការអនុវត្តវិធានការ “៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ឲ្យបានខ្ជាប់ខ្ជួនបំផុត ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print