យោធាមីយ៉ាន់ម៉ា បានគាស់ផ្នូររបស់បាតុករអាយុ១៩ឆ្នាំ យកសពធ្វើកោសល្យវិច័យ

ចែករំលែក៖

អាជ្ញាធរយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថាបានគាស់ផ្នូរសាកសពរបស់នាង Kyal Sin អាយុ១៩ឆ្នាំដែលស្លាប់ដោយសារការបាញ់ប្រហារពេលចូលរួមធ្វើបាតុកម្ម ដែលសពនាងបានក្លាយជានិមិត្តរូបនៃចលនាបាតុកម្មបន្ទាប់ពីនាងត្រូវបានគេបាញ់សម្លាប់នៅ Mandalay ត្រូវបានគេគាស់ផ្នូរយកសពនាងទៅធ្វើកោសល្យវិច័យ។
តាមការផ្សាយរបស់បណ្តាញទូរទស្សន៍ MRTV បានផ្សាយថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃទី៦ខែមីនា បានប្រកាសលទ្ធផលធ្វើកោសល្យវិច័យលើការស្លាប់របស់នាង Kyal Sin ។ លទ្ធផលបង្ហាញឲ្យឃើញថា នាង Kyal Sin មិនមែនត្រូវប៉ូលិសបាញ់ឲ្យស្លាប់នោះឡើយ ដោយសារតែក្បាលគ្រាប់នៅលើក្បាលរបស់មានទំហំ១,២x០,៧សង់ទីម៉ែត្រខុសពីប្រភេទគ្រាប់កាំភ្លើងដែលប៉ូលិសប្រើប្រាស់ ។ មួយវិញទៀតនាង Sin រងការបាញ់ចំពីក្រោយ ចំណែកក្នុងពេលប៉ះទង្គិចជាមួយកម្លាំងប៉ូលិស គឺប៉ូលិសឈរពីមុខ។
ក្រុមអ្នកជំនាញធ្វើកោសល្យវិច័យ បានបញ្ជាក់ថា នាង Kyal Sin ស្លាប់ដោយសារតែអ្នកផ្សេងបាញ់ប្រហារ គឺអ្នកដែលមិនចង់ឲ្យមីយ៉ាន់ម៉ាស្ងប់ស្ងាត់ ទើបបាញ់ប្រហារហើយទម្លាក់មកលើកម្លាំងសន្តិសុខ។ ក្រុមអ្នកទៅគាស់ផ្នូរធ្វើកោសល្យវិច័យ មានប៉ូលិស ចៅក្រមនិងក្រុមគ្រូពេទ្យ ។
ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលយោធា បានបញ្ជាក់ថា សកម្មភាពទៅគាស់ផ្នូរនាង Sin គឺជាការបំពានដល់គ្រួសារជនរងគ្រោះ និងជាការខិតខំរបស់កម្លាំងប៉ូលិសដើម្បីបិទបាំងកំហុសរបស់ខ្លួន៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print