ពិតជាសាហាវមែន!! យុវជនម្នាក់ត្រូវក្រុមអ្នកលេងដាវសាមូរ៉ៃកាប់ដាច់ត្រឹមកដៃ រងរបួសធ្ងន់

ចែករំលែក៖

  ភ្នំពេញ​ ៖​ ក្មេងស្ទាវ១ក្រុម ប្រដាប់ដោយដាវសាមូរ៉ៃ និងកាំបិត បុ័ងតោ បានធ្វេីសកម្មភាពកាប់ទៅលេីយុវជន២នាក់​ បណ្ដាលឲ្យម្នាក់ដាច់ត្រឹមកដៃធ្លាក់ដល់ដី រងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់ចូលផ្ទះប្រជាពលរដ្ឋទាន់ពេល​ បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៨និង២០នាទីយប់ថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវបេតុង ជិតសាលាបារាំង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះមានឈ្មោះ​ ឈៀង សំណាង អាយុ ១៧ឆ្នាំ ស្នាក់នៅ ម្ដុំស្ពានអាកាសស្ទឹងមានជ័យ ។

    តាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងឡេីយគេបានឃេីញ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1BR-9156 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ បេតុង ម្ដុំសាលាបារាំង សុខៗ ស្រាប់តែលេចមុខក្មេងស្ទាវមួយក្រុម មានគ្នាប្រម៉ាណ១០នាក់ និងម៉ូតូ ៦គ្រឿង បានជិះមកពីក្រោយ បុកម៉ូតូជនរងគ្រោះ ឲ្យដួល ហេីយក៏បានទាញដាវសាមូរ៉ៃនិងកាំបិត បុ័ងតោ កាប់ទៅលេីយុវជនម្នាក់ បណ្ដាលឲ្យដាច់ត្រឹមកដៃធ្លាក់ដល់ដី រងរបួសធ្ងន់ធ្ងរ ។ ចំណែកម្នាក់ទៀតបានរត់ចូលផ្ទះប្រជាពលរដ្ឋ ក្បែរនោះទាន់ពេល ។

​     ប្រភពបានបន្តថា បន្ទាប់ពីកាប់យុវជនម្នាក់នោះឲ្យដាច់ដៃហេីយ មានបងប្អូនប្រជាពលរដ្ឋក្បែរនោះ បានចេញមកឈូឆរ និងបានឃាត់ខ្លួន បក្សពួកជនបង្កបានម្នាក់ ចំណែកឯបក្សពួកផ្សេងទៀត ឃេីញដូច្នេះ ភ័យ ក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។

    បច្ចុប្បន្ន​ បក្សពួកជនបង្ករម្នាក់ ដែលឃាត់ខ្លួនបាន នោះ ត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដេីម្បីយកទៅសួរនាំ រង់ចាំចាត់ការតាមនីតិវិធី៕

    

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print