ឆក់កាបូបបានហេីយជិះម៉ូតូបុកគូទរថយន្តដួលត្រូវសមត្ថកិច្ចឃាត់បានម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយា​មជិះម៉ូតូគេចខ្លួនតែជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យដួលរងរបួសត្រូវសមត្ថកិច្ចឃាត់បានភ្លាមៗម្នាក់ចំណែក២នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក​ ថ្ងៃទី៩​ ខែមីនា​ ឆ្នាំ២០២១​ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី​ ភូមិតាងួន២​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​។
ជនសង្ស័យឈ្មោះឃឹម សុវណ្ណរាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកជនសង្ស័យដែលគេចខ្លួនចំនួន២នាក់នោះទី១-ឈ្មោះយ៉ែប​ ភេទប្រុស អាយុ២១ឆ្នាំ​ ទី២-ឈ្មោះម៉ាន​ ភេទប្រុស អាយុ២៣ឆ្នាំ។
រីឯជនរងគ្រោះឈ្មោះវង់​ វ៉ែ​ ចាន់​ ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅសង្កាត់​គោកឃ្លាង ខណ្ឌសែនសុខ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានឈរចាំជិះឡានតាក់ស៊ី​ លុះមកដល់វេលាម៉ោង៦ជាងស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1II -1402 មកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់បានសម្រេចហេីយពួកគេព្យាយាមជិះម៉ូតូគេចខ្លួនតែជ្រុលទៅបុកគូទរថយន្តពេញទំហឹងបណ្តាលឲ្យដួលបាក់ជេីងម្នាក់ ចំណែកម្នាក់ទៀតបានរត់ឡេីងជិះម៉ូតូបក្សពួកម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។
ក្រោយកេីតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅសួរនាំ ចំណែកកាបូបរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ៕

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print