តុលាការសម្រេចឃុំខ្លួនបុរសល្មោភកាមចាប់រំលោភក្មេងស្រីជាសិស្សសាលានៅស្រុកកណ្តាលស្ទឹងដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ហេង ផល្លា ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដែលបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីជាសិស្សសាលានៅក្នុងផ្ទះរបស់ខ្លួនបានសម្រេចជាច្រើនដង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ និងបទរួមភេទជាមួយអនីតិជនអាយុក្រោម១៨ឆ្នាំ តាមមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ និងតាមបញ្ញត្តិមាត្រា៤២ នៃច្បាប់ស្តីពីការបង្ក្រាបការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលប្រព្រឹត្តនៅភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។ 

ជនត្រូវចោទមានឈ្មោះ ឆាន គឹមសាន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ 

ចំណែកជនរងគ្រោះ អាយុ១២ឆ្នាំជាសិស្ស។ 

នគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា  នៅថ្ងៃកើតហេតុឪពុករបស់នាងរងគ្រោះបានឱ្យនាងនិងប្អូនស្រីអាយុ១០ឆ្នាំទៅនៅផ្ទះជនសង្ស័យ រួចនាំគ្នាពីរនាក់ប្តីប្រពន្ធទៅបុណ្យ៧ថ្ងៃនៅផ្ទះបងប្អូនបាត់ទៅ។

ក្រោយមកជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវ:ជាមួយជនរងគ្រោះជាញឹកញាប់ រហូតដល់ថ្ងៃទី៨ ខែមីនាឆ្នាំ២០២១ ម្តាយ ឪពុកជនរងគ្រោះមានការសង្ស័យក៏បានសួរនាំជនរងគ្រោះ ទើបជនរងគ្រោះរៀបរាប់ប្រាប់ពីដំណើររឿង និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង។ 

ពេលទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង បានចុះទៅដល់ផ្ទះជនសង្ស័យ រួចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តនីតិវិធី ៕ ដោយ៖ឆ ដា

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print