នគរបាលខេត្តត្បូងឃ្មុំចុះបង្រ្កាបសង្វៀនបញ្ជល់មាន់របស់ឈ្មោះពេជ្រ ដែលបើកលេងខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖​ ទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចព្រៃចម្ការកៅស៊ូមួយកន្លែងត្រូវបាននគរបាលខេត្ត សហការជាមួយនគរបាលស្រុកស្រុកពញាក្រែកធ្វើការបង្រ្កាប។ 

ប្រតិបត្តការនេះធ្វើឡើងនៅវេលាម៉ោង១៣៖៤៥នាទី ថ្ងៃទី០៩ខែមីនាឆ្នាំ២០២១ នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកវរសេនីយ៍ ថាញ់ សុខវ៉ាត អធិការនគរបាលស្រុកពញាក្រែកបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់អំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានដាក់ផែនការបញ្ជាដោយផ្ទាល់ដល់កម្លាំងការិយាល័យជំនាញខេត្ត ចុះជួយស្រុកពញាក្រែក សហការជាមួយ កម្លាំងជំនាញនៃអធិការដ្ឋានគរបាលស្រុកពញាក្រែក បានចុះបង្ក្រាបទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់) នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិខ្សាក ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

លោកអធិការបានបន្តថា ជាលទ្ធផលពេលសមត្ថកិច្ចទៅដល់ អ្នកលេងល្បែងបញ្ជល់មាន់ទាំងអស់បានរត់ចែកជើងគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែវត្ថុតាង នៅកន្លែងហេតុ រួមមាន៖

    ១.ម៉ូតូចំនួន៦គ្រឿង (ចាស់)

    ២.មាន់ចំនួន២ក្បាល (រស់)

    ៣.ស៊ុុមក្រុងមាន់ចំនូន២

    ៤.កៅអីជ័រពណ៌ក្រហមចំនួន២ 

    ៥.សម្ភារៈបម្រើឱ្យមាន់ជល់មួយចំនួន។ 

ចំពោះ វត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

  

...

ដោយ៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print