ខេត្តឧត្តរមានជ័យ÷ បុរសម្នាក់បានដុតបំផ្លាញផ្ទះខ្លួនឯងដែលមាន ទំហំ ៦mx៤m ប្រក់ស័ង្កសីឆេះម៉ត់ខាននៅព្រោះខឹងប្រពន្ធទៅដេកផ្ទះប្អូនមិនប្រាប់។
ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១
រស់នៅភូមិគោកស្ពាន ឃុំក្រសាំង ស្រុកចុងកាល់ បង្កដោយឈ្មោះ ង៉ិក វិចិត្រ ភេទប្រុស អាយុ ៣១ឆ្នាំ(គេចខ្លួន) ប្រពន្ធឈ្មោះ គៀ អេន អាយុ ២៨ឆ្នាំ មានកូនចំនួន ២នាក់៖
១/ឈ្មោះ វិចិត្រ ចន្ដា ភេទប្រុស អាយុ ៦ឆ្នាំ។
២/ឈ្មោះ វិចិត្រ វិច្ឆិកា ភេទប្រុស អាយុ ២ឆ្នាំ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីនេះបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ៖
– ខោអាវមួយ ចំនួន
– អង្ករ ៥០គីឡូក្រាម
– ស្រូវ ១ការ៉ុង
– ចិញ្ចៀន ១វង់ ទម្ងន់ ៣ជី និងម៉ូតូខូច ១គ្រឿង ម៉ាកស្ទេប ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាករណីនេះមិនមានរថយន្ត ពន្លត់ អគ្គិភ័យចេញទៅជួយធ្វើអន្តរាគមន៍ទេ ដោយផ្តល់ព័ត៌មានយឺត និងផ្លូវចម្ងាយឆ្ងាយដល់ ៣៥គីឡូម៉ែត្រឯណោះ ៕