អគ្គិភ័យឆេះជ័រស្នោបណ្ដាលឲ្យផ្អើលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍នៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ សង្ស័យថាមានអ្នកបោះកន្ទុយបារីធ្លាក់ចំជ័រស្នោទើបបណ្ដាលឱ្យឆាបឆេះផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ដែលស្ថិតនៅក្នុងភូមិប៉ប្រក់ខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានជាងសំណង់ធ្វើការនៅទីតាំងខាងលើមកធ្វើការជាធម្មតា លុះមកដល់ម៉ោងប្រហែល១១ជាង ស្រាប់តែឃើញមានផ្សែងហុយពីក្រោមទើបពួកគាត់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋានដើម្បីឱ្យមកជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ ហើយភ្លាមៗនោះសមត្ថកិច្ចក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកធ្វើបាញ់ទឹកពន្លត់រហូតដល់អគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង១១និង៤០នាទីថ្ងៃខែឆ្នាំដដែល ដោយសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងប្រើទឹកអស់ចំនួនមួយឡាន។ក្នុងករណីគ្រោះអគ្គិភ័យនេះមិនបណ្ដាលឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ហើយក៏មិនមានអ្នករងរបួសនោះដែរ។ សមត្ថកិច្ចបានដាក់ការសង្ស័យថាបណ្ដាលមកពីជាងបោះកន្ទុយបារីធ្លាក់ចំជ័រស្នោដែលទុកនៅខាងក្រោមទើបបណ្ដាលឱ្យមានការឆាបឆេះបែបនេះ៕   

        

...

ដោយ៖ និនសុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print