ឆៃលីដាឡែនបកស្រាយរឿងវីដេអូរាំបែបស្រើបស្រាលនៅអាមេរិក

ចែករំលែក៖

IMG_0751

ភ្នំពេញ៖ខ្សែវីដេអូរាំបែបស្រើបស្រាលរបស់ តារាចម្រៀង ឆៃ លីដាឡែនបានលេចឡើងជាថ្មីក្រោយពីតារាចម្រៀងយេៗរូបនេះកំពុងមានវត្តមានច្រៀងរាំរកលុយលើទឹកដីនៃសហរដ្ឋអាមេរិក។ បញ្ជាក់ប្រាប់ពីសហរដ្ឋអាមេរិកមកនាងបញ្ជាក់ថា គឺជារូបវីដេអូចាស់កាលពី៤ឆ្នាំមុនប៉ុណ្ណោះហើយការបង្ហោះវីដេអូនជាថ្មីគឺដោយសារមនុស្សមួយក្រុមចង់ឲ្យមហាជនរិះគន់និងបិទផ្លូវការងារសិល្បៈរបស់នាងម្តងទៀត។

IMG_0098

ថ្មីៗនេះតារាចម្រៀងនិយមលេងសាច់ទ្រូងឆៃលីដាឡែនទើបនឹងទទួលបានទិដ្ឋាការចេញទៅសម្តែងនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាថ្មីបន្ទាប់ពីខកខានចេញទៅទីនោះអស់បួនឆ្នាំ។គេចាំបានដែរថានាដើមឆ្នាំ២០១២តារាសម្តែងសម្បូរសាច់ដើមទ្រូងឆៃលីដាឡែនបានបញ្ចេញភាពសិចស៊ីដែលប្រជាពលរដ្ឋមួយចំនួនធំគិតថាហួសដែនកំណត់ខណៈនាងសម្ដែងនៅសហរដ្ឋអាមេរិករហូតធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់នាង។ទោះបីជាក្រោយពីវិលត្រឡប់មកដល់កម្ពុជាវិញនាងក៏បានទទួលកំហុសជាមួយនឹងការសុំលើកលែងទោសចំពោះកំហុសរបស់នាងជាច្រើនដងក្តីក៏មានរយៈពេលប្រមាណជិត២ឆ្នាំទើបនាងមានឱកាសជាន់ឆាកតន្ត្រីរបស់ទូរទស្សន៍ក្នុងស្រុកឡើងវិញ។

ឆៃ លីដាឡែន បានចាកចេញពីកម្ពុជាទៅច្រៀងរាំលើដីអាមេរិកជាថ្មីកាលពីចុងខែមករាដែលមុនពេលចាកចេញពីកម្ពុជាតារាចម្រៀងឆៃលីដាឡែនបានសន្យាថានាងនឹងបង្កើនការប្រុងប្រយ័ត្នខ្ពស់ពិសេសទាក់ទងនឹងការបង្ហាញភាពសិចស៊ីគ្រាដែលនាងចេញទៅសម្តែងប្រមាណ៣ខែនៅលើទឹកដីសម្បូរប្រាក់ដុល្លារនេះ។ទោះជាយ៉ាងណាថ្មីៗនេះលេចចេញវីដេអូខ្លីជាមួយនឹងការរិះគន់មួយចំនួនទាក់ទិននឹងក្បាច់រាំរបស់នាងជាមួយនឹងសំលៀកបំពាក់ខើចខ្លីចេញគល់ភ្លៅដែលភាគច្រើននៃការរិះគន់ត្រូវបានអ្នកអភិរក្សប្រពៃណីខ្មែរលើកឡើងថាជាការរាំបែបមិនសមទំនងជាសិល្បករខ្មែរនិងធ្វើឲ្យប៉ះពាល់កិត្តិយសស្រ្តីខ្មែរក៏ដូចជាសិល្បករខ្មែរដែរ។

__  ________________________

ដោយការកើតទុក្ខមិនសុខចិត្តឆៃលីដាឡែនបានថ្លែងទាំងហួសចិត្តពីអារម្មណ៍ហួសចិត្តដោយសារនោះជារូបភាពចាស់៤ឆ្នាំមុនប៉ុណ្ណោះដែលមានអ្នកលួចមួលបង្កាច់ជីវិតនាងសារជាថ្មី។នាងចាត់ទុកថាវីដេអូខ្លីនេះគឺកំពុងវាយប្រហារចង់ឲ្យខ្ញុំបិទអាជីពទាំងស្រុងហើយបានជាសុខៗបង្ហោះរូបនោះតាំងពី៤ឆ្នាំមុនឲ្យឆេះឡើងវិញគ្រាដែលនាងកំពុងសម្តែងនៅអាមេរិក។នាងថាអ្នកបង្ហោះវីដេអូនេះគឺចង់ឲ្យនាងបាត់បង់អាជីពជាថ្មីស្របពេលដែលនាងព្យាយាមធ្វើការកែលម្អការច្រៀងការរាំនិងស្លៀកពាក់របស់នាងមិនឲ្យលេចចេញការរិះគន់នោះហើយវាអាចនឹងជះឥទ្ធិពលខ្លាំងដល់ទីផ្សារច្រៀងរបស់នាងនៅក្នុងស្រុក។តារាចម្រៀងរូបនេះស្នើដល់មហាជនទាំងអស់មេត្តាកុំជឿលើរូបភាពវីដេអូនោះថាជារូបនាងសម្តែងក្នុងពេលបច្ចុប្បន្នវាគឺជារឿងអតីតកាលប៉ុណ្ណោះ។នាងក៍រំពឹងថាទស្សនិកជនទាំងក្នុងនឹងក្រៅប្រទេសពិតជាមិនលើករឿងវែងឆ្ងាយដូចអ្វីដែលជារឿងបំបាក់ទឹកចិត្តនាងប៉ុណ្ណោះ។ ក្រៅពីការបញ្ជាក់នេះនាងបង្ហាញរូបថតថ្មីៗជាច្រើនសន្លឹកដើម្បីលាងជម្រះរឿងទាំងនេះ។

...

ឆៃ លីដាឡែនបញ្ជាក់ថានាងនិងសិល្បករពីររូបទៀតគឺលោកមាសសាលីកញ្ញាលីលីសុទ្ធតែបានគេរពទៅតាមការសន្យា និងការណែនាំរបស់អ្នកផលិតកម្មវិធីប្រយោជន៍បន្តឲ្យសិល្បករក្រោយៗទៀតទទួលបានឱកាសមានវត្តមានច្រៀងរាំរកលុយលើទឹកដីសហរដ្ឋអាមេរិកហើយនាងនិងសិល្បករទាំងអស់នឹងវិលមកកម្ពុជាវិញក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវបានបញ្ចប់តាមការគ្រោងទុក៕​ ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print