ប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ព្រមទាំងប្រទេសថៃផងដែរ បានផ្អាកការចាក់វ៉ាក់សាំង AstraZeneca

ចែករំលែក៖

ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប និងប្រទេសថៃផងដែរ បានប្រកាសផ្អាកចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហុន AstraZeneca ដូចជាវិធានការបង្ការ ក្រោយពេល មនុស្សមួយចំនួនដែលបានចាក់វ៉ាក់សាំងនេះមានអាការខុសប្រក្រតី មានឈាមកកខាប់ជាដើម។
នៅក្នុងសន្និសិីទកាលពីថ្ងៃទី១២ខែមីនា លោក Piyasakol Sakolsatayadorn ទីប្រឹក្សាគណៈកម្មការចាក់វ៉ាក់សាំងរបស់ថៃបានបញ្ជាក់ថា រដ្ឋាភិបាល ថៃបានប្រកាសថា «បើទោះបី វ៉ាក់សាំង AstraZeneca មានគុណភាពខ្ពស់ ប៉ុន្តែប្រទេសមួយចំនួននៅតំបន់អឺរ៉ុបបានផ្អាកប្រើប្រាស់ជាបណ្តោះអាសន្ន ដូច្នេះយើងចាំបាច់ត្រូវតែពន្យារពេលចាក់ដូចគ្នាដើម្បីសុវត្ថិភាពប្រជាជន យើងមិនត្រូវប្រញាប់នោះឡើយ»។
ការប្រកាសរបស់ថៃ កើតឡើងក្រោយពេលប្រទេសដាណឺម៉ាក Estonia, Iceland, Latvia, Lithuania, Luxemburg, Norway, Romania និងអីុតាលី បានសម្រេចផ្អាកការចាក់ចាក់វ៉ា់ក់សាំង របស់ AstraZeneca ក្រោយមានករណីស្លាប់ និងក្រោយការចាក់វ៉ាក់សាំងនេះមានឈាមកក។
ក្រសួងសុខាភិបាលអុីតាលីក៏បានសម្រេចផ្អាកការចាក់វ៉ាក់សាំង AstraZeneca បើទោះបីអីុតាលីបានប្រកាសថា មិនមានការពាក់ព័ន្ធ រវាងវ៉ាក់សាំង AstraZeneca និឹងអ្នកក្រោយការចាក់វ៉ាក់សាំងប៉ុន្មានថ្ងៃមានឈាមកកនោះឡើយ ។ ប៉ុន្តែអីុតាលីសម្រេចផ្អាកជាបណ្តោះអាសន្ន ដើម្បីរង់ចាំលទ្ធផលស្រាវជ្រាវបន្ថែម។
កន្លងមកក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ថា វាប្រាកដណាស់ គឺមិនមានការពាក់ព័ន្ធរវាង អ្នកស្លាប់៨នាក់ក្នុងចំណោម១១ នាក់ ក្រោយការចាក់វ៉ាក់សាំងរបស់ AstraZeneca នោះឡើយ។
នាយករដ្ឋមន្ត្រី អង់គ្លេស លោក Boris Johnson បានបញ្ជាក់ទៅកាន់សារព័ត៌មាន AFP ថា
«យើងប្រាកដណាស់វ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ហើយអ្នកមិនទាន់បានចាក់វ៉ាក់សាំង គឺត្រូវតែមានទំនុកចិត្តក្នុងការចាក់»។
ជាមួយគ្នានេះប្រទេសអូស្ត្រាលីបានប្រកាសនៅព្រឹកថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១នេះថា ខ្លួននៅតែបន្តប្រើប្រាស់វ៉ាក់សាំងអង់គ្លេស AstraZeneca ដើម្បីចាក់ជូនប្រជាជនដដែល បើទោះបីជាប្រទេសអឺរ៉ុបមួយចំនួនបានប្រកាសផ្អាកការចាក់ដោយសំអាងថា ពួកគេបានរកឃើញបញ្ហាផ្នែកសុខភាពលើប្រជាជនមួយចំនួនក៏ដោយ។
មិនតែប៉ុណ្ណោះ អូស្ត្រាលីបានធានាស្វែងរកវ៉ាក់សាំង មករក្សាទុកឲ្យបានក្នុងចំនួន ៥៤លានដូស ក្នុងនោះ៥០លានដូសនឹងត្រូវផលិតនៅក្នុងស្រុក។ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្តុត ម៉ូរីសុន (Scott Morrison) បានអះអាងថា យុវវ័យរបស់ខ្លួនទាំងអស់នឹងទទួលបានការចាក់វ៉ាក់សាំង នៅត្រឹមខែតុលា ឆ្នាំ២០២១នេះ។ គិតត្រឹមពេលនេះ ប្រជាជនអូស្ត្រាលីសរុប ១៥០,០០០នាក់ហើយ ត្រូវបានចាក់វ៉ាក់សាំងប្រឆាំង COVID-19៕ដោយ សាធី

...

រូបភាព៖thanhnien

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print