រដ្ឋបាលខេត្តកណ្តាលទទួលអំណោយពីសប្បុរសជនត្រៀមចែកជូនពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាលបានទទួលអំណោយពីលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៣ ខេត្តកណ្តាល លោក ប្រាក់ ចំរើន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាអនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា លោក ម៉ម
ប៊ុននាង លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ និងជាប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បាននាំយកមីជាតិចំនួន២០០០កេសនិងទឹកបរិសុទ្ធចំនួន២០០០កេសដើម្បីប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាល សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កតាមបណ្តាក្រុង-ស្រុក ទូទាំងខេត្តកណ្តាល។

លោក  គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះលោកប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក ព្រមទាំងបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដែលកំពុងធ្វើចត្តាឡីស័ក  ។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានរកឃើញអ្នកផ្ទុកកូវីដ-១៩ចំនួន១៦នាក់ បន្ថែមទៀតហើយសម្រាប់ខេត្តកណ្តាល។

បច្ចុប្បន្នអ្នកជំងឺទាំង១៦នាក់បាននិងកំពុងដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនះ៕

...

ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print