ភ្នំពេញ៖ រថយន្ត Mercedes GL320បានបុករះខឿនរង្វង់មូលមហាវិថីឈ្នះ=ឈ្នះ រួចបន្តជ្រុលទៅទុកគល់ដើមឈើមួយដេីមទៀតបណ្តាលឱ្យរថយន្តនេះរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយត្រូវបានសមត្ថកិច្ចប្រទះឃេីញដោយគ្មានវត្តមានម្ចាស់រថយន្តនៅកន្លែងកេីតហេតុនោះទេ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិីនា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចរង្វង់មូលទី១នៃសួនច្បារខាងកើតស្ពានព្រែកព្នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា គេបានប្រទះឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Mercedes GL320 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AG-0899 នៅជាប់គល់ដើមឈើ ត្រង់រង្វង់មូលសួនច្បារមហាវិថីឈ្នះ=ឈ្នះ ដោយមានសភាពខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯដេីមឈេីក៏
របេីកសំបកផ្នែកគល់នៃដេីមផងដែរ។
ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា រថយន្តស៊េរីទំនើប Mercedes GL -320 មួយគ្រឿងនេះ សង្ស័យម្ចាស់បើកបរតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់រង្វង់មូលសួនច្បារចំណុចកើតហេតុ ដោយម្ចាស់រថយន្តខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មរង្វង់មូលពេញទំហឹង ហើយដោយរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកដើមឈើមួយដើមទៀតទើបទៅមុខលែងរួច ចំណែកម្ចាស់រថយន្តក៏បានចាកចេញបាត់ទៅ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ក្នុងហេតុការណ៍នេះគេមិនដឹងថាម្ចាស់រថយន្តមានរបួសឬក៏អត់នោះទេ។លុះព្រឹកឡើងវេលាម៉ោង៨និង៣០នាទីទើបប្រជាពលរដ្ឋប្រទះឃើញរថយន្តរួចរាយការណ៍ទៅសមត្ថកិច្ចចុះទៅមេីលដល់កន្លែងកេីតហេតុ។
បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ ស្ទួចយករថយន្តទៅរក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាជាបណ្តោះអាសន្នដេីម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយជាក្រោយ៕
ជ្រោយពេជ្រ