អ្នកចាត់ការរបស់ក្រុម Sheffield United លោក Chris Wilder លាលែងពីតួនាទី

ចែករំលែក៖

លោក Chris Wilder អ្នកចាត់ការទូទៅរបស់ក្រុម Sheffield United គ្រោងនឹងចាកចេញពីតួនាទីរបស់លោកបន្ទាប់ពីកាន់តំណែងនៅក្លិបមួយនេះជិត៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី១៣ មីនានេះ ។

ក្រុម Sheffield United ស្ថិតនៅបាតតារាងនៃក្របខ័ណ្ឌ Premier League ហើយមាន១៣ពិន្ទុពីតំបន់សុវត្ថិភាពដោយមាន១០ប្រកួតទៀតនៃរដូវកាលនេះ។

រដូវកាលនេះបានបង្ហាញពីការតស៊ូយ៉ាងពិតប្រាកដ ហើយពួកគេបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏អាក្រក់បំផុតក្នុងមួយរដូវកាលក្នុងប្រវត្តិសាស្ត្រក្របខ័ណ្ឌ Premier League ទោះបីជាពួកគេបានឈានដល់វគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FA Cup ក៏ដោយ។ ជ័យជម្នះក្នុងលីគលើកដំបូងរបស់ក្រុមនេះមិនធ្លាប់មានរហូតដល់ថ្ងៃទី១២ ខែមករានៅក្នុងការប្រកួតលើកទី១៨ របស់ពួកគេនៅពេលក្រុមនេះបានផ្តួលក្រុម Newcastle 

ក្រុម Sheffield United ត្រូវបានគេកោតសរសើរចំពោះស្ទីលលេងរបស់ក្រុមនេះនៅក្នុងរដូវកាលដំបូងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League ដោយធានាបាននូវជ័យជម្នះដ៏គួរឱ្យចាប់អារម្មណ៍ប្រឆាំងនឹងក្រុម Arsenal, Chelsea និង Tottenham ក្នុងការឈានទៅរកចំណាត់ថ្នាក់កំពូលទាំង១០ ។

ទោះយ៉ាងណាក្រុម Sheffield United ទទួលបានតែ១៤ពិន្ទុប៉ុណ្ណោះពីការឈ្នះលើក និងស្មើ២លើកមកទល់ពេលនេះដែលពួកគេចាញ់រហូតដល់២២ប្រកួតផ្សេងទៀត។

គួរបញ្ជាក់ថា លោក Chris Wilder បានដឹកនាំក្រុម Sheffield United ទទួលបានជោគជ័យក្នុងរដូវកាលដំបូងរបស់លោកដែលទទួលបន្ទុកនៅអង់គ្លេស Championship ដែលបានឈ្នះនៅឆ្នាំ២០១៦-២០១៧ ជាមួយនឹងកំណត់ត្រាក្លិប១០០ពិន្ទុ។ បន្ទាប់ពីការឈ្នះនៅក្នុងក្របខ័ណ្ឌ Championship ក្រុម Sheffield United បានឡើងមកលេងក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០១៩ក្រោមការដឹកនាំរបស់លោក Chris Wilder ដែរ ៕

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print