ខ្លាំងប៉ះខ្លាំង! បេីកការប្រយុទ្ធគ្នាលេីដងផ្លូវ ចុងក្រោយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន១៥នាក់បញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្នុងការបង្ក្រាបទប់ស្កាត់រាល់បទល្មើសនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែករក្សាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ១២​ខែមីនា ឆ្នាំ២០​២១​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃស្នងការដ្ឋានខេត្ត បានដឹកនាំកម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ចុះសហការជាមួយកម្លាំងនៃអធិការដ្ឋាន​នគរបាលស្រុកឯកភ្នំ​ បើកការស្រាវជ្រាវស្វែករកក្រុមជនសង្ស័យទាំងពីរក្រុមដែលជាប់ពាក់ព័ន្ធក្នុងករណីប្រយុទ្ធគ្នាធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (​ កាប់និងគប់លេីម៉ូតូ )​។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ឱ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នៅក្នុងមូលដ្ឋានស្រុកឯកភ្នំនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យចំនួន២ក្រុមមាន​គ្នា​ចំនួន​១៥​នាក់​ ដែលក្នុងនោះមានក្រុម Boy Srer ចំនួន៨នាក់​ និងក្រុម​ Boy Loy ចំនួន៧នាក់​ រួមជាមួយវត្ថុតាងរួមមាន ៖​ 

-​ ម៉ូតូម៉ាកហុងដាប៊ីត​ ពណ៌​ខៀវ​ ស​ ពាក់ស្លាកលេខ​ បាត់ដំបង 1AK-7980 ចំនួន ១គ្រឿង

-​ ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ ២០១២ ពាក់ស្លាកលេខបាត់ដំបង1N- 8871​ ចំនួន​១គ្រឿង​ 

-​ កាំបិតខ្វែវដងឫស្សី​ប្រវែង១ម៉ែត្រ​ចំ​នួន​១ដើម

-​ ដុំឥដ្ឋចំនួន២ដុំ ។

លោកប្រធានការិយាល័យដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦និង២០នាទី​នៅចំណុចមុខផ្ទះលក់​គ្រឿងសំណង់យីហោ​ រុន​ ម៉េង​ ក្នុងភូមិព្រែកតា​ច្រែង​ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានក្រុមយុវជនចំនួនពីរក្រុមបានបើកការប្រយុទ្ធគ្នាយ៉ាងសាហាវនៅលើផ្លូវសាធារណ: និងបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បងប្អូនប្រជាពលរដ្ឋ តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡេីយ​ ដោយខូចខាតតែម៉ូតូចំនួន២គ្រឿងប៉ុណ្ណោះ។ 

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានចំនួន១៥នាក់ ដែលជនសង្ស័យទាំងពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាផ្តើមមកពីការសរសេរខមមិន Comment ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក​ ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។ 

 ក្រុមជនសង្ស័យទាំង១៥នាក់ ក្រោយពីឃាត់ខ្លួនរហូតដល់ពេលនេះត្រូវសមត្ថកិច្ចការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

        

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print