លោក ឃួង ស្រេង៖ បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ត្រូវ មើល ទីតាំងធ្វើចត្តាឡីស័ក កុំឲ្យមានការនាំចូលគ្រឿងញៀនទៅឱ្យអ្នកធ្វើចត្តាឡីស័ក ឲ្យសោះ

ចែករំលែក៖

ភ្នំពេញ៖  នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ពីទីបញ្ជាការស្រាលរដ្ឋបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដាក់បទ បញ្ជាដាច់ខាតឱ្យ អភិបាលខណ្ឌ និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល

ខណ្ឌទាំង១៤ ប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ដាច់ខាតកុំឲ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬសម្ភារៈផ្សេងៗទៅក្នុងអគារ កំពុងធ្វើចត្តាឡីស័ក។

      លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សូម ជម្រាបមកលោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវយកចិត្តទុកដាក់ លើបណ្តាទីតាំងធ្វើចត្តាឡីស័ក (Lockd own) ក្នុងមូលដ្ឋានខណ្ឌរបស់ខ្លួននីមួយៗ ដោយសហការជាមួយ ម្ចាស់ទីតាំង ឬរដ្ឋបាល នៃអគារត្រូវ Lockdown នីមួយៗ ដើម្បីបង្កើតទំនាក់ទំនងល្អរវាងអាជ្ញាធរ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅខាងក្នុងអគារ ជាពិសេសត្រូវយកចិត្តទុកដាក់លើការផ្តល់អាហារូបត្ថម្ភ និងបញ្ហាជំងឺឈឺស្កាត់ផ្សេងៗរបស់ពួកគាត់ ។

     លោកបានបន្ថែមថា៖ ជាមួយគ្នានេះ លោក-លោកស្រី ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឲ្យបានម៉ត់ចត់ ទប់ស្កាត់ដាច់ខាតកុំឲ្យមាន ការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬសម្ភារៈផ្សេងៗទៅក្នុងអគារកំពុងធ្វើចត្តាឡីស័ក។ សូមលោក-លោកស្រី អនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

      

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print