ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក ផ្ដល់អំណោយរថយន្តមួយគ្រឿងដល់រដ្ឋបាលស្រុកនិងម៉ូតូ១៦គ្រឿង ជូនមណ្ឌលសុខភាពតាមបណ្ដាឃុំទាំង១៦ព្រមទាំងឧបករណ៍វាស់កម្តៅចំនួន៥០ ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩

ចែករំលែក៖

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករមាសហែក
ផ្ដល់អំណោយរថយន្តមួយគ្រឿងដល់រដ្ឋបាលស្រុកនិងម៉ូតូ១៦គ្រឿង ជូនមណ្ឌលសុខភាពតាមបណ្ដាឃុំទាំង១៦
ព្រមទាំងឧបករណ៍វាស់កម្តៅចំនួន៥០ ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ជំងឺឆ្លងកូវីដ១៩។

លោកសៅសុខា បានមានប្រសាសន៏ថាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺវីដ១៩ បំប្លែងថ្មីនេះ កុំឲ្យកាន់តែធ្ងន់ធ្ងរឡើង គឺមានតែការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ដោយត្រូវនៅផ្ទះ និងមិនត្រូវធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ចំពោះការជួបជុំគ្នាច្រើនវិញ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ សូមពន្យារពេលសិន។

លោកបន្តថាដំណាក់កាលនេះ ជាដំណាក់លំបាកដែលបងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅស្រុករមាសហែកត្រូវមានកាតព្វកិច្ចចាំបាច់ ដោយត្រូវបន្តផ្សព្វផ្សាយ និងចូលរួមវិធាការទប់ស្កាត់
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍របស់យើង តាមអនុសាសន៍របស់សម្តេច(៣ការពារ ៣កុំ)) ។

ទន្ទឹមនេះលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនដើមចេញពីការធ្វើអនាម័យជាប្រចាំលាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ពាក់ម៉ាស និងនូវគម្លាតពី១,៥ម៉ែត្រគ្នាជាដើម។

លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុករមាសហែកក៏ដូចជាទូទាំងខេត្តសូមថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះសូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់ សម្រាប់លោកអ្នកនាពេលនេះ។

បន្ទាប់មកនាយឧត្តមសេនីយ៍​ សៅ​ សុខាក៏បានប្រាប់ រូបមន្តការងារគ្រប់គ្រងទូទៅទាំង​ ៧​ យ៉ាងគឺ
១.ធ្វេីអ្វីក៏ដោយត្រូវមានគោលដៅ
២.គោលដៅត្រូវមានផែនការ
៣.ផែនការត្រូវមានការអនុវត្ត
៤.អនុវត្តត្រូវមានការត្រួតពិនិត្យ
៥.ត្រួតពិនិត្យត្រូវមានលទ្ធផល
៦.លទ្ធផលត្រូវមានការទទួលខុសត្រូវ
៧.ខុសត្រូវ​ ត្រូវមានសរសេីរលេីកទឹកចិត្ត​ និងទណ្ឌកម្ម៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print