ស្លាប់៥នាក់ដោយបាតុកម្មនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃទី១៤ខែមីនា

ចែករំលែក៖

យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ស្លាប់ក្នុងថ្ងៃទី១៤ខែមីនា ពេលកម្លាំងទាហានបង្ក្រាបក្រុមបាតុករ ។ មេដឹកនាំ រដ្ឋាភិបាលស៊ីវិលបានអំពាវនាវពលរដ្ឋមានវិធានការការពារខ្លួន ដោយស្របច្បាប់។
ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈមកទល់ពេលនេះ មានបាតុកម្មកើតឡើងអត់ឈប់ឈរឡើយ ហើយមានបាតុករ៨០នាក់ស្លាប់និង ជាង២១០០នាក់ត្រូវទាហានចាប់ខ្លួន។
នៅថ្ងៃទី១៤ ខែមីនា មានបាតុករ ៥នាក់ស្លាប់ ក្រោយប៉ះទង្គិចគ្នាជាមួយកម្លាំងយោធា។ តាមការលើកឡើងរបស់ក្រុមបាតុករ កម្លាំងប៉ូលិសបានប្រើប្រាស់គ្រាប់កៅស៊ូ គ្រាប់បែកផ្សែងក្នុងការបំបែកហ្វូងបាតុករ។
នៅក្នុងបាតុកម្ម នាថ្ងៃទី ១៤ខែមីនានេះ មានបាតុករ៣នាក់ស្លាប់ក្នុងស្រុក Bago ទីក្រុង Yangon ស្លាប់ដោយត្រូវគ្រាប់កាំភ្លើងពីកម្លាំងប៉ូលិស ។ ចំណែក នៅក្នុងស្រុក Hpakant មានបាតុករ២ស្លាប់ ពេលចូលរួមធ្វើបាតុកម្ម ។
កាលពីថ្ងៃទី១៣ខែមីនា មានបាតុករ១៣នាក់ស្លាប់ ដែលជាថ្ងៃ មានករណីស្លាប់ច្រើនជាងគេចាប់តាំងពីការផ្ទុះបាតុកម្ម។ នៅទីក្រុង Yangon បាតុកររាប់រយនាក់ បង្កើតរនាំងបន្លារលួស និងបាវខ្សាច់ ដើម្បីទប់ស្កាត់កម្លាំងទាហាន ។ ក្រុមបាតុករកាន់ពាក្យស្លោកថាយើងត្រូវការយុត្តិធម៌ ។
កម្លាំងទាហានមីយ៉ាន់ម៉ា បានចាត់ទុកក្រុមបាតុករជាអ្នកទោស ។ ក្នុងពេលជាមួយគ្នានេះដែរ លោក Mahn Win Khaing Than អតីតប្រធានរដ្ឋសភាមីយ៉ាន់ម៉ា បាន អំពាវនាវដល់ពលរដ្ឋបន្តធ្វើបាតុកម្ម ប្រឆាំងរដ្ឋាភិបាលយោធា ហើយជាមួយគ្នានេះរដ្ឋាភិបាលស៊ីវិលនឹងរៀបចំសណ្តាប់ធ្នាប់ដើម្បីឲ្យពលរដ្ឋអាចការពារខ្លួន ចំពោះការវាយប្រហារពីយោធា ៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print