បុរសអ្នករត់រុឺម៉កកង់បីត្រូវជនសង្ស័យម្នាក់កាប់ជិតដាច់កដៃដោយសារទំនាស់ពាក្យសម្តី

ចែករំលែក៖

ភ្នំពេញៈ ដោយសារតែទំនាស់ពាក្យសម្តី ជនសង្ស័យម្នាក់បានយកកាំបិតកាប់ទៅលើបុរសអ្នករត់រុឺម៉កកង់បីត្រូវកដៃជិតដាច់ ហើយភ្លាមៗនោះជនបង្កបានរត់គេចខ្លួនបាត់តែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១៤ ខែមិីនា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទីល្ងាច ត្រង់ចំណុចផ្ទះលេខ៤៩៥ ក្រុម៣៥ ភូមិ៥ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ហ៊ួត សុខផល ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបររត់រុឺម៉កកង់បី មានទីលំនៅមិនពិតប្រាកដ ។

ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់តែម្តង មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នាលុះដល់ស្រវឹងរៀងខ្លួនដោយនិយាយមិនត្រូវគ្នាបុរសដែលជាជនសង្ស័យនោះបានទាញកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំកដៃប៊ិះដាច់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ីផងដែរ៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print