មីយ៉ាន់ម៉ា៖ ១ថ្ងៃស្លាប់៣៩នាក់ រោងចក្រចិនរងការដុតបំផ្លាញ

ចែករំលែក៖

មីយ៉ាន់ម៉ា បានឆ្លងកាត់នៅថ្ងៃអាទិត្យដែលមានអ្នកស្លាប់ច្រើនបំផុត ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងរបបយោធានៅក្នុងប្រទេសនេះ ។ កាលពីថ្ងៃទី១៤ខែមីនា មានបាតុករដល់ទៅ៣៩នាក់ស្លាប់ ដោយសារការវាយប្រហារបំបែកពីកម្លាំងប៉ូលិស។
គិតមកដល់ព្រឹកថ្ងៃទី១៥ ខែមីនា សារព័ត៌មានរ៉យទ័របានដកស្រង់ការប្រកាសរបស់សមាគមជួយដល់អ្នកទោសនយោបាយនៅក្នុងប្រទេសនេះដែលបានបញ្ជាក់ថា ក្នុងពេលមួយថ្ងៃប៉ុណ្ណោះ មានមនុស្សស្លាប់ដល់ទៅ៣៩នាក់ ក្នុងនោះមាន២២នាក់នៅក្នុងស្រុក Hlaingtharyar ទីក្រុងយ៉ង់ហ្គូន។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា មានជនជាតិចិនជាច្រើនរងរបួស នៅក្នុងការវាយប្រហារដុតបំផ្លាញរោងចក្រកាត់ដេរនៅក្នុងស្រុក Hlaingthaya ទីក្រុងយ៉ង់ហ្គូន ។ នៅពេលនេះគេមិនទាន់ដឹងថា ក្រុមណាមួយដុតបំផ្លាញរោងចក្រចិននៅឡើយទេ។
ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានលើកឡើងថា «ចិនបានអំពាវនាវដល់មីយ៉ាន់ម៉ា អនុវត្តវិធានការការពារប្រកបដោយប្រសិទ្ធភាពជាងនេះ ដើម្បីទប់ស្កាត់ការប្រើអំពើហិង្សា និងដាក់ទោសអ្នកដែលបំពានច្បាប់ ធានាសុវត្ថិភាព ទ្រព្យសម្បត្តិនិង បុគ្គលិករបស់ក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
ស្ថានភាពហិង្សាកាន់តែកើនឡើងចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី ១ខែកុម្ភៈ ដោយចាប់ខ្លួនមេដឹកនាំជាច្រើនក្នុងនោះមានទាំងលោកស្រីអោងសានស៊ូជីផងដែរ។ នៅពេលនេះក្រុមបាតុករបានសំដៅទៅលើក្រុមហ៊ុនចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលក្រុមបាតុករបានចាត់ទុកថា គាំទ្រដល់យោធាក្នុងការធ្វើរដ្ឋប្រហារ៕ ដោយ សាធី

...

រូបភាព៖ baogiaothong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print