ខេត្តស្ទឹងត្រែង៖ គ្មេងទំនើងពីក្រុមអាយុក្រោម១៨ កាន់កាំបិតដេញកាប់គ្នាសាហាវដូចរឿងភាគ មិនខុសពីសត្វម៉មាចមិនស្គាល់ភ្លើង សាលាមិនចូលស្តាប់គ្រូពន្យល់ ធ្វើឪ្យឪពុកម្តាយអស់សង្ឃឹមស្តាយអនាគត់ ស្មានថាកូនជាទំពាំងស្នងឫស្សី មិនដឹងអីកូនចេះខាងកាប់ចាក់ក្លាយជាបងធំ ធ្វើសង្គមស្អប់ខ្ពើមចលាចលដល់សង្គមជាតិ ដេញកាប់គ្នាព្រាតផ្អើលពេញក្រុងស្ទឹងត្រែង ភាគីគូប្រគួតមិនកាប់បែជាមកកាប់ អ្នកជីះម៉ូតូដើលេងមិនដឹងអី រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យខេត្តភ្លាមៗ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលទាំងក្បាលប្រលប់ នៅយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ម៉ោង១៩ជាង នៅចំណុចកែង ធនាគារកាណាឌីយា ស្ថិតនៅភូមិកណ្ដាល សង្កាត់ ក្រុង ខេតស្ទឹងត្រែង ។
នេះបើតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា: ក្នុងករណីហិង្សាដោយចេតនា(មានស្ថានទម្ងន់ ) បង្កឡើងដោយក្រុមក្មេងទំនើង ឈ្មោះ សឿន ពិសិដ្ឋ ភេទប្រុស នឹងបក្ខពួក បានដេញកាប់គ្នាជាមួយក្រុមម្ខាងទៀតឈ្មោះ ក្តឹប ជាឣ្នកភូមិស្រែពោធិ៍ ។ បន្ទាប់មកឈ្មោះក្តឹប និងបក្សពួកបីនាក់បានធ្វើសកម្មភាពយកកាំបិតផ្គាក់ដេញកាប់សងសឹកក្រុម សឿន ពិសិទ្ធ ភេទប្រុស ឣាយុ១៦ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង។
បែរជាមកកាប់ត្រូវឈ្មោះហៃ ដារ័ត្ន ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិស្រែក្រសាំង ស្រុកសៀមបូក ថា(កាប់ច្រឡំ) ដែលកំពុងជិះម៉ូតូឌុបគ្នាពីនាក់សុខៗ ហើយក៍បន្តរមកកាប់ម៉ូតូរបស់ក្រុមឈ្មោះសឿន ពិសិដ្ឋ នឹងម៉ូតូនៅក្បែរផ្សេងទៀតនៅជាប់គ្នា បណ្ដាលឱ្យខូចខាតទាំងស្រុង។ រីឯជនរងគ្រោះ
ឈ្មោះ ហៃ ដារ័ត្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសឿន ពិសិដ្ឋ ព្រមទាំងដកហូតវត្ថុតាងកាំបិតផ្គាក់ចំនួនពីរនិងម៉ូតូមួយគ្រឿង គ្មានស្លាកលេខ រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។ សមត្ថកិច្ចទៀតថា: នេះជាមុខសញ្ញាចាស់ធ្លាប់ប្រព្រឹត្តម្តងរួចមកហើយ ហើយអាយុនៅអនិតិជននៅឡើយ ក៍បានហៅអាណាព្យាបាលមកធ្វើកិច្ចអប់រំបញ្ចប់រឿង តែពេលនេះសមត្ថកិច្ចមិនអាចលើកលែងបានទេ និងបន្តស្រាវជ្រាវរកបក្ខពួកជនល្មើសទាំងនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ មាស សុផាត