ខេត្តស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តតំណាងលោក អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តស្វាយរៀងនិងលោកហែមសារិទ្ធអភិបាលស្រុកស្វាយជ្រំ បាន
ចុះពិនិត្យអាគារសម្រាកចត្តាឡីស័ក១៤ថ្ងៃបន្តរបស់ក្រុមគ្រូពេទ្យក្រោយពីព្យាបាលអ្នកជំងឺកូវីត១៩នៅមន្ទីរពេទ្យ បង្អែកស្រុកស្វាយជ្រំ នាព្រឹកថ្ងៃទី១៥ខែមិនាឆ្នាំ២០២១ ស្ថិតក្នុងឃុំស្វាយជ្រំស្រុកស្វាយជ្រំ។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំបានអោយដឹងថាអគារនេះក្រោមការជួយឧបត្ថម្ភគាំទ្រថវិការបស់លោក ម៉ែន វិបុល អភិបាលខេត្តរបស់រដ្ឋបាលខេត្តដោយបន្ទប់មានបំពាក់ម៉ាស៊ីនត្រជាក់មានបន្ទប់ទឹកធំទូលាយងាយស្រួលដល់បងប្អូនគ្រូពេទ្យសម្រាក។
ក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ាក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការព្យាបាលចំពោះអ្នកជំងឺកូវីដ-១៩ដែលដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំនាពេលនេះ។
លោកក៏បានអំពាវនាវគ្រូពេទ្យក៏ដូចជាបងប្អូនទាំងអស់សូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននៅវិធានសុខាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»។
សូមបញ្ជាក់ថាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល ប្រកាសពីការព្យាបាល
មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២០នាក់ និងមានអ្នកជាសះស្បេីយចំនួន ៨៣នាក់៖ដោយ
ចំនួនអ្នកឆ្លងសរុប ១៣២៥នាក់
ចំនួនអ្នកជាសះស្បើយ ៧៣០នាក់
កំពុងសម្រាកព្យាបាល ៥៩២នាក់
ករណីស្លាប់ ០១នាក់៕
ដោយ៖ យឹម សុថាន