រោងចក្រចំនួន៣២ ដែលមានទុនវិនិយោគពីចិន រងការវាយប្រហារដុតបំផ្លាញ ខាតបង់ទឹកប្រាក់៣៧ លានដុល្លារ

ចែករំលែក៖

តាមសារព័ត៌មាន Global Times បានផ្សាយថា គិតមកដល់ល្ងាចថ្ងៃទី ១៥ខែមីនា មានរោងចក្រ របស់ចិន និងក្រុមហ៊ុនដែលបានដើមទុនពីប្រទេសចិន រហូតដល់ ៣២ ក្រុមហ៊ុន រោងចក្រ រងការវាយប្រហារ ដុតបំផ្លាញ ធ្វើឲ្យខាតបង់គិតជាទឹកប្រាក់ ៣៧លានដុល្លារ។ ជាមួយគ្នានោះក៏មានបុគ្គលិកជនជាតិចិន ពីរនាក់រងរបួសផងដែរ។
ទាំងនោះហើយបានជា កម្លាំងយោធា អនុវត្ដច្បាប់អាជ្ញាសឹកនៅទីក្រុង Yangon ក្រោយអំពើហិង្សាកើតឡើងខ្ពស់។ អគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា រោងចក្រកាត់ដេរ រងការខាតបង់ខ្លាំងជាងគេ ។ នៅពេលនេះស្ថានទូតចិនកំពុងតែទំនាក់ទំនងជាមួយបណ្តារោងចក្រ និងក្រុមហ៊ុន ដើម្បីវាយតម្លៃពីការខូចខាត ។
បណ្តាញទូរទស្សន៍ Mayavadday គ្រប់គ្រងដោយយោធា បានផ្សាយថា មានរោងចក្រកាត់ដេរ ចំនួន៤ និងរោងចក្រជីគីមី នៅតំបន់ឧស្សាហកម្ម Hlaing Tharyar ស្ថិតនៅជាយក្រុង Yangon រងការដុតបំផ្លាញនៅថ្ងៃទី ១៤ខែមីនា។
តាមបណ្តាញទូរទស្សន៍ខាងលើ ក្រុមពន្លត់អគ្គិភ័យ បានព្យាយាមទៅពន្លត់ភ្លើងតែត្រូវក្រុមបាតុករ ប្រមាណ២០០០នាក់បានរាំងផ្លូវ ទើបកម្លាំងទាហានបាញ់ទៅលើក្រុមបាតុករ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។
តាមសារព័ត៌មាន ម៉ាឡេស៊ី បានផ្សាយថា នៅក្នុងបាតុកម្មកាលពីថ្ងៃទី ១៤ខែមីនា គ្រាន់តែនៅទីក្រុងYangon មានអ្នកស្លាប់ដល់ទៅ៥៩ នាក់ និងរបួស ១២៩នាក់។ យោធាមីយ៉ាន់ម៉ា បានប្រកាសអនុវត្ដច្បាប់អាជ្ញាសឹកនៅ ខណ្ឌចំនួន ៦ ក្នុងទីក្រុង Yangon ក្នុងនោះមានខណ្ឌ Hlaingthaya, Shwepyitha, North Dagon, South Dagon, Dagon Seikkan និង North Okkalapa។
រហូតមកទល់ពេលនេះចិនបានចាត់ទុកអ្វីដែលបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការផ្ទៃក្នុង ហើយចិនស្នើឲ្យមីយ៉ាន់ម៉ា ការពារបណ្តាក្រុមហ៊ុនរបស់ចិននៅទីនោះ៕

ដោយធីរីណា


រូបភាព៖vietnamfinance

...


រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print