រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាត បើកដំណើរការទីតាំងចំនួន២១កន្លែងឡើងវិញ ក្រោយមិនមានអ្នកឆ្លងកូវីដ-១៩នៅទីនោះ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២១កន្លែងឡើងវិញ (បញ្ចប់ការធ្វើចត្តាឡីស័ក) ក្រោយមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ នៅទីនោះបន្ថែមទៀត។ នេះបើតាមលិខិតអនុញ្ញាតដែលទទួលបាននៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១នេះ។
បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យម្ចាស់ទីតាំងទាំង២១ នេះ ត្រូវគោរពតាមវិធានការ ៣ការពារ និង៣កុំ ព្រមទាំងអនុវត្តតាមវិធាំនការរបស់ក្រសួងសុខាភិបាល ដែលបានដាក់ចេញជាបន្ដបន្ទាប់។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអះអាងទៀតថា ៖ម្ចាស់ទីតាំងទាំងនោះត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងបើកដំណើរការទីតាំងផ្សេងជាបន្ដបន្ទាប់ទៀត ក្រោយពិនិត្យច្បាស់ថា មិនមានអ្នកបន្ដឆ្លងជំងឺកូវីដ-១៩នៅទីនោះ។
សូមបញ្ជាក់ថា ៖គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១,៣២៥ នាក់ ក្នុងនោះដែរអ្នកដែល ឆ្លងក្នុងព្រឹត្តិការណ៍២០កុម្ភៈ សរុបចំនួន ៨១០នាក់ ស្រីចំនួន៣៧៨នាក់ និងបុរស៤៣២នាក់។ អ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរ ឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print