សហគមន៍អឺរ៉ុប មានទំនុកចិត្តលើវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី

ចែករំលែក៖

កាលពីមុន អឺរ៉ុប បានរិះគន់ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់រុស្ស៊ី តែពេលនេះស្រាប់តែ ប្រកាសមានទំនុកចិត្តលើវ៉ាក់សាំងរុស្ស៊ីទៅវិញ ខណៈ ប្រទេសក្នុងសហគមន៍ត្រូវការវ៉ាក់សំាងដើម្បីចាក់ជូនពលរដ្ឋ ។ សហគមន៍អឺរ៉ុប បានជំរុញទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។

តាមសារព័ត៌មានរ៉យទ័របានផ្សាយថា សហគមន៍អឺរ៉ុប EU បានព្យាយាមរកវ៉ាក់សាំងឲ្យបានគ្រប់គ្រាន់ដើម្បីចាក់ជូនពលរដ្ឋ៤៥០លាននាក់ក្នុងសហគមន៍ឲ្យបានលឿនបំផុត។ ទាំងនោះហើយធ្វើឲ្យអឺរ៉ុបចាំបាច់ត្រូវតែ ទិញវ៉ាក់សាំងពីរុស្ស៊ី បន្ថែម។ នៅពេលនេះអឺរ៉ុបកំពុងតែពិភាក្សា ជាមួយភាគីរុស្ស៊ីទិញវ៉ាក់សាំង Sputnik V ។

កន្លងមក ប្រទេស Hungary និងSlovakia បានទិញវ៉ាក់សាំង Sputnik V របស់រុស្ស៊ីមកចាក់ជូនពលរដ្ឋ។ ជាមួយគ្នានេះដែរ ប្រទេសសាធារណៈឆែក ក៏បានចាប់អារម្មណ៍នឹងវ៉ាក់សាំងរបស់រុស្ស៊ី។ ដោយឡែកប្រទេសអុីតាលី បានពិភាក្សាប្រើប្រាស់រោងចក្រផលិតវ៉ាក់សាំង ធំបំផុតរបស់ខ្លួន គឺរោងចក្រ ReiThera ជិតទីក្រុងរ៉ូម ដើម្បីផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ី។

សហគមន៍អឺរ៉ុប បានរិះគន់ពីការយឺតយ៉ាវនៅក្នុងការចែកចាយវ៉ាក់សាំងនៅក្នុងតំបន់ ខណៈប្រទេសមួយចំនួនបានព្រមានពីការឆ្លងរាលដាលកូវីដ ១៩ ជាលើកទីបី។ ដោយឡែក ប្រទេសអង់គ្លេស ដែលជាប្រទេសចាក់វ៉ាក់សាំងមុនគេ ក្នុងតំបន់ មានគម្រោង កាត់បន្ថយការរិតត្បិតខណៈ បានចាក់វ៉ាក់សាំងជាច្រើនដល់ពលរដ្ឋ ហើយការឆ្លងរាលដាលក៏ថយចុះផងដែរ។
ប្រសិនបើកវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ចូលក្នុងឃ្លាំងប្រើប្រាស់របស់សហគមន៍អឺរ៉ុប គឺជាជោគជ័យយ៉ាងធំធេង របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ។ សកម្មភាពពាណិជ្ជកម្មរបស់រុស្ស៊ីនិងសហគមន៍អឺរ៉ុប បានជាប់គាំងជាច្រើនឆ្នាំកន្លងមក ដោយសារតែការដាក់ទណ្ឌកម្ម របស់អាមេរិក និងអឺរ៉ុបទៅលើប្រទេសរុស្ស៊ី ក្រោយទីក្រុងម៉ូស្គូដាក់បញ្ជូនតំបន់គ្រីមៀរបស់អ៊ុយក្រែនស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងម៉ូស្គូ៕

ដោយ៖ធីរីណា

រូបភាព៖ Getty Images

...

វ៉ាក់សាំង COVID-១៩ មកពីប្រទេសរុស្ស៊ីបានទទួលការជឿទុកចិត្តពីសហភាពអឺរ៉ុប។ (រូបភាព៖ANI)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print