ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ឫស្សីកែវ បានឈានដល់ ការងារចាក់ អ៊ុត ស៊ូ២ស្រទាប់កម្រាស់ ៩សង់ទីម៉ែត្រចាប់ពីផ្លូវភ្លោះ មុខរោងចក្រ SKD ដល់ មុខយឿ ត្រីត្រង់ គីឡូម៉ែត្រ លេខ៩ ក្នុងខណ្ឌឫស្សីកែវគ្រោងបញ្ចប់នៅ ចុងខែ មីនា នេះ ។
នេះបើតាម មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹង នៅថ្ងៃទី១៦ មីនានេះថា ៖ គម្រោង ជួសជុល កំណាត់ ផ្លូវជាតិ លេខ ៥ ដែល រង ការខូចខាត ដោយ ទឹកជំនន់ ទឹកភ្លៀង កន្លងមកនេះ រដ្ឋបាល រាជធានី ភ្នំពេញ បានធ្វើ ការជួសជុល ឡើងវិញ ជាមួយនិង ការពង្រីក ទទឹងផ្លូវ ជាតិ នេះ ផងដែរ ដែល គិត មកដល់ពេលនេះ ឈានដល់ ការងារ អ៊ុត កៅស៊ូ ហើយ ក្រោយពី បានធ្វើ គ្រឹះ និង ជួសជុល សំបុកមាន់ រួចរាល់ ហើយ ការងារ នេះ គ្រោង នឹង បញ្ចប់ ១០០ ភាគរយ នៅ ថ្ងៃទី ២៥ មិនា ខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាល រាជធានី ភ្នំពេញ ក្រោម ការដឹក នាំរបស់ លោកឃួ ង ស្រេង ជាអភិបាល រាជធានី ភ្នំពេញ បើទោះបី ស្ថិតក្នុង ដំណាក់ កាល ការ រីក រាលដាល ជម្ងឺ កូ វីដ -១៩ ក្នុង ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្តី តែ រដ្ឋបាល រាជធានី ភ្នំ ពេញដៃ ម្ខាង នៅតែ ធ្វើការ អភិវឌ្ឍ ហើយ ដៃ ម្ខាង ទៀត ប្រឹងប្រែង ទាំងយប់ ទាំង ថ្ងៃ ក្នុង ទប់ស្កាត់ ការរីក រាលដាល នៃ ជំងឺ កូ វីដ -១៩ ។
ជាក់ សម្រាប់ ពេលនេះ ស្រប ពេលដែល រាជធានី ភ្នំពេញ កំពុង ប្រឈម និង ការរីក រាលដាល ជំងឺ កូ វីដ -១៩ តែ ក្រុមការងារ នៅតែ ធ្វើការ ជួសជុល និង ការពង្រីក ទទឹងផ្លូវ ជាតិ លេខ ៥ ដែល ទទួលរង ការខូចខាត ដោយ ជំនន់ ទឹកភ្លៀង កន្លងមក ដោយ ចាប់ផ្តើម ពី រោងចក្រ SKD ដល់ មុខ យឿ ត្រី គីឡូម៉ែត្រ លេខ ៩ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ៖ ចំពោះការងារដែល ត្រូវអនុវត្តនោះ រួមមាន ក្រុមការងារ ជួសជុល គ្រឹះ នឹង អ៊ុត កៅស៊ូ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែង ២៧៦៥ ម៉ែត្រ ទទឹង ចន្លោះ ពី ១០ ម៉ែត្រ ទៅ ១៣ ម៉ែត្រ ។ ការងារ ពង្រីក ចិ ញ្ជើម ២ ម៉ែត្រ កន្លះ សងខាង នឹង អ៊ុត កៅស៊ូ កម្រាស់ ៩ សង់ទី ម៉ែត្រ ប្រវែង ១០៨៥ ម៉ែត្រ ទ ទឺង ៥ ម៉ែត្រ ដោយ ចាប់ផ្ដើម អ៊ុត កាលពី ថ្ងៃទី ១០ មីនា ហើយ គ្រោង បញ្ចប់ នៅ ថ្ងៃទី ២៥ មីនា ខាងមុខនេះ ។
បើតាម មន្ត្រី សាលាខណ្ឌឫស្សី កែវ ឲ្យ ដឹង ដែរ ថា ទីតាំង ដែល កំពុង ជួសជុល នេះ តែង ទទួលរង ការដក់ ទឹកភ្លៀង ជាប្រចាំ ទើប កាលពីពេល ថ្មីៗ នេះ អាជ្ញាធរ ខណ្ឌ បាន បើក មុខទឹក មួយកន្លែង ដើម្បី នាំ ទឹកភ្លៀង ដែល ដក់ លើផ្លូវ នេះ ហូរ ទៅ ទន្លេ តាម ប្រព័ន្ធ លូ មុខកាត់ ១ ម៉ែត្រ កន្លះ ប្រវែង ២៥០ ម៉ែត្រ ។
ក្នុងនាម ប្រជាពលរដ្ឋ ក្នុង ខណ្ឌ ឫស្សី កែវ បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ដល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកឃួ ង ស្រេង អភិបាល រាជធានី ភ្នំពេញ ដែលបានធ្វើការជួសជុល កែលម្អរ ផ្លូវ កំណាត់ ផ្លូវជាតិ ដែល រង ខូចខាត ដោយ ជំនន់ ទឹកភ្លៀង នាពេល កន្លងមក ដើម្បី ឲ្យ ប្រជាពលរដ្ឋ មាន ភាពងាយស្រួល ក្នុងការ ធ្វើដំណើរ ។
ចំពោះការងារជួសជុលកែលម្អរ ផ្លូវនេះ នឹង បន្តធ្វើ នៅ គ្រប់ ទីតាំង ឬ ផ្លូវ ដែលមាន ការខូចខាត ក្រោយ ជំនន់ ទឹកភ្លៀង ដែល រដ្ឋបាល រាជធានី ភ្នំពេញ គ្រោង នឹងធ្វើ ការជួសជុល កែលម្អរ សរុប ២៩ ខ្សែ ក្នុង ភូមិសាស្ត្រ រាជធានី ភ្នំពេញ ៕
ដោយ៖ សំរិត