វិទ្យាល័យស្វាយរៀងបើកបង្រៀនជាធម្មតាមិនដូចព័ត៌មានក្លែងក្លាយផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩នោះទេ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកនាយក យស់ ពៅ លោកនាយករង សុខ វន្ថា លោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀងអំពាវនាវដល់ឪពុកម្ដាយអាណាព្យាបាលកុំជឿតាមព័ត៌មានក្លែងក្លាយផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ១៩គឺសាលាបើកបង្រៀនជារៀងរាល់ថ្ងៃនិងសូមអោយកូនៗប្អូនៗសិស្សានុសិស្សមករៀនដូចធម្មតា។

ការអំពាវនាវបែបនេះធ្វើឡើងក្រោមការចូលរួមពីលោក យស់ពៅ នាយកវិទ្យាល័យ លោកសុខវន្ថា នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀងនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។

ក្នុងឱកាសនោះដែរយុវសិស្សថ្នាក់ទី៨បានអោយដឹងថានៅវិទ្យាល័យស្វាយរៀងមានសភាពអ៊ូអររៀនជាធម្មតាមិនដូចជា
ពាក្យអាចាមរ៉ាមមួយចំនួនខ្លះថាសាលាបិទទ្វារឈប់បង្រៀនដោយមានជម្ងឺកូវីដ-១៩នោះសូមកុំជឿអោយសោះវាមិនពិតទេខណះយុវសិស្សខាងលើបានសំណូមពរដល់បងប្អូនមិត្តភក្រ័អ៊ំពូមីងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយខាងលើនេះ។

លោកយស់ពៅនាយកលោកសុខវន្ថានាកយករងក៏ដូចជាលោកគ្រូអ្នកគ្រូវិទ្យាល័យស្វាយរៀង
បានផ្ដាំផ្ញើរដល់ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមអោយបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់អោយបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើថ្នាក់ដឹកនាំលោកម៉ែនវិបុលអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសាកលលោកផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែមីនាឆ្នាំ២០២១ម្សិលមិញនេះលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានចុះជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ-១៩ និងការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតណាមួយទាក់ទងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ផងដែរ៕

...

ដោយ៖  យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print