ខេត្តក្រចេះ៖ រថយន្តសុីទែនសាំងមួយគ្រឿងត្រូវអ្នកបើកបរបើកក្នុងល្បឿនលឿនមិនប្រងប្រយ័ត្នបានរេចង្កូតធ្លាក់ផ្លូវក្រឡាប់ដោយខ្លួនឯងស្លាប់អ្នករួមដំណើរម្នាក់និងអ្នកបើកបររងរបួសធ្ងន់។
ហេតុការណ៍រថយន្តសុីទែនសាំងក្រឡាប់ធ្លាក់ផ្លូវនោះបានកើតឡើងនៅវេលាម៉ោង២៣ៈ១០នាទីយប់
ថ្ងៃទី១៦ខែមិីនាឆ្នាំ២០២១លើផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង) ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៨៦-៣៨៧ស្ថិតក្នុងភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ ។
ប្រភពបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនោះគឺរថយន្តម៉ាកហីុយ៉ាន់ដាយពណ៌សពាក់ស្លាកលេខភ្នំពេញ៤A- ៧៩៦២បើកបរក្នុងទិសដៅពីត្បូងទៅជើង ដែលមានអ្នកបើកបរឈ្មោះណុប ស៊ន់ ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅភូមិសំរុង ឃំុសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់។ ឯអ្នករួមដំណេីរឈ្មោះ
ណុប គឹមសៀង ភេទប្រុស អាយុ២៥
ឆ្នាំ ត្រូវជាប្អូនបង្កើត រស់នៅភូមិ ឃុំជាមួយគ្នាបានស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុ។
ប្រភពបន្តថា រថយន្តនោះពេលមកដល់ចំណុចកើតហេតុខាងលើអ្នកបេីកបរប្រាប់ថាគាត់ងងុយដេកហើយមានល្បឿនលឿនត្រង់ផ្លូវបត់កោងផងក៏បានរេចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកធ្វើអន្តរាគមន៍ហើយទំនាក់ទំនងទៅសាច់ញាតិក្រុមគ្រួសារមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណីហើយខាងក្រុមហ៑ុនបានចាត់ចែងស្ទូចយករថយន្តទៅជួសជុលប្រើប្រាស់បន្តផងដែរ៕
ដោយ ជីវ័ន្ត