រុស្ស៊ីទទួលបានសិទ្ធិគ្រប់គ្រងអណ្តូងប្រេង al-Thawra នៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

កម្លាំងទាហានរុស្ស៊ីទទួលបានសិទ្ធិ គ្រប់គ្រងអណ្តូងប្រេងដ៏សំខាន់ al-Thawra នៅតំបន់ភាគនិរតី ខេត្ត Raqqa ប្រទេសស៊ីរី ។ ទីតាំងអណ្តូងប្រេងនេះ អាចផលិតប្រេងបានដល់ទៅ៦ពាន់បារ៉ែល ក្នុងមួយថ្ងៃ។
នៅពេលនេះ រថយន្តយោធារុស្ស៊ី៩ គ្រឿង និងយន្តហោះ៤គ្រឿង ដឹកសមាជិកកងពលរថពាសដែកលេខ៥ របស់រុស្ស៊ីទៅកាន់អណូងប្រេង al-Thawra ក្រោយពេល កម្លាំងទាហានដែលមានទំនាក់ទំនងជាមួយអុីរ៉ង់ដកចេញពីតំបន់នេះ ដូចជាកិច្ចព្រមព្រៀងជាមួយកម្លាំងទាហានរុស្ស៊ី។
កន្លងមក រថយន្តយោធា៧គ្រឿង និង យន្តហោះ៣គ្រឿងរបស់រុស្ស៊ី ក៏បានបញ្ជូនកម្លាំងទាហានទៅកាន់ទីតាំងអណ្តូងប្រេងមួយផ្សេងទៀត គឺអណ្តូងប្រេង Toueinan ។ អណ្តូងប្រេងនេះ ស្ថិតនៅតំបន់ជនបទ ខេត្ត Raqqa ហើយតំណាងអុីរ៉ង់ និងក្រុមហ៊ុន HESCO គ្រប់គ្រង។ អណ្តូងរ៉ែនេះផលិតបានថាមពលហ្គាស ៦០តោន ក្នុងមួយថ្ងៃ។
ស៊ីរីមានគម្រោងផលិតប្រេង រហូតដល់ទៅ២ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ និងឧស្ម័នហ្គាស១៦លានម៉ែត្រគូប។
អណ្តូងប្រេងរបស់ប្រទេសស៊ីរីជាច្រើនត្រូវបានបាត់បង់ដោយមួយចំណែកធ្លាក់ទៅលើទាហានអាមេរិក មួយចំណែកទៀតធ្លាក់ទៅលើ ទាហានតួកគី ហើយពេលនេះគឺរបស់រុស្ស៊ី។ ចំណែកស៊ីរីវិញ លទ្ធផលដែលទទួលបានក្នុងរយៈពេល១០ ឆ្នាំកន្លងមក មានតែការបែកបាក់គ្រួសារប្រទេសជាតិខ្ទេចខ្ទី ពលរដ្ឋរាប់សែននាក់ស្លាប់ និងរាប់លាននាក់ភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕ ដោយ សាធី

...

រូបភាព៖ nangluongquocte

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print