រដ្ឋចំនួន២១នៅអាមេរិកប្តឹងប្រធានាធិបតីបៃឌិន

ចែករំលែក៖

អភិបាលរដ្ឋតិចសាស់ និង Montana ព្រមទាំងរដ្ឋចំនួន១៩ ផ្សេងទៀត ដែលជារដ្ឋ(ក្រហម) គាំទ្រគណបក្សសាធារណរដ្ឋ បានប្តឹងប្រឆាំងប្រធានាធិបតី បៃឌិន ទាមទារឲ្យដកសេចក្តីសម្រេចផ្អាក បំពង់បង្ហូរឧស្ម័ន Keystone XL។
ការប្តឹងប្រធានាធិបតី បៃឌិនធ្វើឡើងដោយអភិបាលរដ្ឋតិចសាស់ និង Montana ដោយចោទប្រកាន់លោកបៃឌិន ដកហូត លិខិតអនុញ្ញាតសាងសង់បំពង់បង្ហូរឧស្ម័នឆ្លងព្រំដែន។ ទាំងនោះគឺជាច្បាប់សហរដ្ឋនិងពាណិជ្ជកម្មអន្តរជាតិ គួរណាស់តែមុនពេលសម្រេចគឺត្រូវឆ្លងកាត់ការបោះឆ្នោតនៅរដ្ឋសភា។
នៅក្នុងពាក្យបណ្តឹងបានបញ្ជាក់យ៉ាងច្បាស់ថា «សកម្មភាពរបស់រដ្ឋាភិបាលគឺបានធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាច្រើនរបស់បណ្តារដ្ឋ ។ ប៉ុន្តែពាក្យបណ្តឹងមិនបានបកស្រាយពីមូលហេតុនោះឡើយ»។ ចំណែកអ្នកនាំពាក្យសេតវិមាន មិនបានវិភាគអ្វីជុំវិញការប្តឹងនោះឡើយ ហើយក្រសួងយុត្តិធម៌ ក៏មិនមានប្រតិកម្មនោះដែរ។
ក្រោយការចូលកាន់តំណែងប្រធានាធិបតីអាមេរិក នៅថ្ងៃទី ២០ខែមករា បានប៉ុន្មានម៉ោងប៉ុណ្ណោះ លោកបៃឌិន បានចុះហត្ថលេខាដកហូតលិខិតអនុញ្ញាតលើគម្រងសាងសង់បំពង់បង្ហូរឧស្ម័ន Keystone XL បញ្ចប់ការវិវាទរយៈពេល ១២ឆ្នាំកន្លងមក។ ការសម្រេចខាងលើ របស់ប្រធានាធិបតីបៃឌិន រងការ ប្រឆាំងយ៉ាងខ្លាំងពីគណបក្សសាធារណរដ្ឋ។
ប្រធានាធិបតីបៃឌិន បានបញ្ជាក់ថា បំពង់បង្ហូរឧស្ម័ន Keystone XL មានផលអាក្រក់ចំពោះ ផលប្រយោជន៍ជាតិ ដូច្នេះការបន្តរក្សាលិខិតអនុញ្ញាតមិនសមស្រប និឹងផលប្រយោជន៍ជាតិនោះឡើយ។ បំពង់បង្ហូរឧស្ម័នខាងលើ បានចាប់ផ្តើមសាងសង់នៅឆ្នាំ២០០៨ មានប្រវែង ២០០០គីឡូម៉ែត្រ សម្រាប់ដឹកជញ្ជូនប្រេងពីខេត្ត Alberta ប្រទេសកាណាដា មកកាន់រោងចក្រ ចម្រាញ់ប្រេង នៅក្នុងរដ្ឋជាច្រើននៅអាមេរិក។ កាលពីឆ្នាំ២០១៥ អតីតប្រធានាធិបតីអូបាម៉ា ក៏ធ្លាប់បានឲ្យផ្អាកគម្រោងខាងលើផងដែរ៕ ដោយ សាធី

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print