យោធាមីយ៉ាន់ម៉ា ចេញបញ្ជាចាប់ខ្លួនអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ

ចែករំលែក៖

នៅថ្ងៃទី១៨ខែមីនា នេះ តុលាការមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន លោក Kyaw Moe Tun អគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិ ពីបទ ក្បត់ជាតិ។
តាមសារព័ត៌មានThe Global New Light of Myanmar បានផ្សាយថា លោក Kyaw Moe Tun ជាបុគ្គលត្រូវបានរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីស៊ូជីតែងតាំងកាន់តំណែងជាអគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ មុនពេលធ្វើរដ្ឋប្រហារ ។ ក្រោយពេលលោកប្រឆាំងនិងការធ្វើរដ្ឋប្រហារដោយយោធា និងគៀងគរសហគមន៍អន្តរជាតិ ដាក់គំនាបលើយោធា ពេលនេះត្រូវ យោធាចោទប្រកាន់ពីបទក្បត់ជាតិ។
ការចោទប្រកាន់ខាងលើរបស់យោធា កើតឡើងក្រោយពេល ដែល លោក Kyaw Moe Tun ថ្លែងនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ខែកុម្ភៈ ដោយបានថ្កោលទោសយ៉ាងខ្លំាងដល់យោធាដែលបានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួន មន្ត្រីជាន់ខ្ពស់ជាច្រើន។ លោកបានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាព ដើម្បីបញ្ចប់ការធ្វើរដ្ឋប្រហារហើយនាំមកនៅប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ។
តាមសារព័ត៌មាន The Global New Light of Myanmar បានផ្សាយថា មេដឹកនាំ ស៊ីវិល លោក Mahn Win Khaing Than ដែលកំពុងតែគេចពីការតាមចាប់ខ្លួន ពីយោធា បានអំពាវនាវដល់ពលរដ្ឋក្រោកឈរឡើងធ្វើបាតុកម្មប្រឆាំងយោធា។ លោកក៏បានស្នើដល់ពលរដ្ឋមានវិធានការទប់ស្កាត់ ការវាយប្រហារពីយោធាផងដែរ។ លោក Mahn Win Khaing Than ត្រូវបានគណបក្ស សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ តែងតាំងកាន់តំណែងជាអនុប្រធានាធិបតី បន្តដឹកនាំពលរដ្ឋជំនួន លោកស្រីស៊ូជី និងប្រធានាធិបតីដែលយោធាចាប់ខ្លួន។
នៅថ្ងៃទី១៨ខែមីនានេះដែរ យោធាបានចោទប្រកាន់លោកស្រីស៊ូជីពីបទពុករលួយទទួលសំណូកជាទឹកប្រាក់ ៥៥០ពាន់ដុល្លារ ។ កន្លងមក យោធាបានចោទប្រកាន់ លោកស្រីស៊ូជីទទួលសំណូកជាទឹកប្រាក់ ៦សែនដុល្លារ និងមាស១១,២គីឡូក្រាម។
ចាប់តាំងពី ការធ្វើបាតុកម្ម មកទល់ពេលនេះ មានមនុស្សស្លាប់កើនឡើងដល់ជាង ១៨០ នាក់ ហើយ និងបាតុកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ៕ ដោយ៖ធីរីណា

...

រូបភាព៖Cnn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print