ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យរថយន្តរងការខូចខាតមួយកំណាត់មុខ រួចបន្តបើកទៅមុខទៀតបានប្រមាណ ៥០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះ កើតឡើងនៅម៉ោង ១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កម៉ាកតូយ៉ូតាកាមរី ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-3817 តាមបណ្តោយ ផ្លូវជាតិលេខ២ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខ រួចបន្តដំណើរទៅមុខទៀតបានប្រមាណ៥០០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចឃាត់បាន។
គួរបញ្ជាក់ផងដែរថា ម្ចាស់រថយន្តមិនមានរងរបួសនោះទេ ហើយករណីនេះក៏មិនបណ្តាលឱ្យនរណាម្នាក់រងរបួសដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ជ្រោយពេជ្រ