អ្នកគាំទ្រវិស័យកញ្ញាឯកចោទឥណ្ឌូនេស៊ី ប្រើល្បិចដើម្បីឈ្នះប្រកួតបោះឆ្នោតមួយរបស់ Miss Grand International 2020 ស្របពេលពិន្ទុកំពុងប្រជែងគ្នានឹងកញ្ញាឯកពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្មីៗនេះបានលេចចេញដំណឹងដ៏គគុកជុំវិញរឿងរ៉ាវនៃការប្រើប្រាស់ល្បិចក្នុងការប្រកួតបោះឆ្នោតលើបណ្តាញសង្គមអនឡាញពីក្រុមអ្នកគាំទ្រកញ្ញាឯកពីប្រទេសឥណ្ឌូនេស៊ី។ ការលេចធ្លាយដំណឹងដ៏រសើបនេះក៏ស្របពេលដែលពិន្ទុនៃការប្រកួតមួយរបស់កម្មវិធីMiss Grand International 2020 រវាងកញ្ញាឯកពីប្រទេសកម្ពុជា និងកញ្ញាឯកមកពីប្រទេសឥណ្ឌូនេស៊ីមានសភាពប្រកៀកប្រកិតគ្នា ហើយអ្នកគាំទ្រវិស័យកញ្ញាឯកបាននិងកំពុងប្រតិកម្ម លេចចេញសារមិនពេញចិត្តជាច្រើនលើការប្រើប្រាស់វិធីសាស្ត្រមួយគឺកម្មវិធី Auto Sharesមួយមានឈ្មោះថា Postcron ។ Postcron គឺជាកម្មវិធីជំនួយលើបណ្តាញសង្គមមួយចំនួនដូចជា Facebook Instargram , twister ជាដើម ដើម្បីជំរុញឲ្យមានការចែករំលែកដោយស្វ័យប្រវត្តិនោះជាដើម។
កម្មវិធីប្រកួតដំបូងសម្រាប់កញ្ញាឯក Miss Grand International 2020 គឺមានឈ្មោះថា “Queen With the Golden Grown” ដែលតម្រូវឲ្យធ្វើការកាត់តរូបភាពរបស់បេក្ខនារីទាំងអស់ជាមួយការគ្រង់មង្កុដមាសរបស់ Miss Grand International ២០២០-២០២១ ដែលគេអាចចូលទៅកាន់គេហទំព័រ Miss Grand International ដើម្បីចូលធ្វើការចុច Like , Comment , Share លើរូបភាពភាពកញ្ញាឯកណាមួយដែលពួកគេពេញចិត្តដែលគ្រប់ការLike និងShare ត្រូវបានគិតពិន្ទុ។ កម្មវិធីត្រូវបានធ្វើឡើងជាច្រើនវគ្គដើម្បីជម្រុះស្វែងរកម្ចាស់ជ័យលាភីរង្វាន់កិត្តិ និងមានសិទ្ធិចូលរួមប្រកួត២០នាក់ចុងក្រោយដោយស្វ័យប្រវត្តិនៅវគ្គផ្តាច់ព្រ័តនោះ។ កញ្ញាឯកពីកម្ពុជា គឺកញ្ញា លីវ ជីលី បានក្លាយជាបេក្ខនារីលេចធ្លោរម្នាក់បានឈានដល់ការប្រកួត៥នាក់ចុងក្រោយដែលត្រូវបានដាក់ឲ្យធ្វើការបោះឆ្នោតចាប់ពីថ្ងៃទី១៦ ខែមីនា ដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ២០២១វេលាម៉ោង៨ព្រឹក។
ទោះជាយ៉ាងណាគនីយហ្វេសប៊ុកផ្លូវការ Miss Grand International នៅមិនទាន់បញ្ជាក់ជុំវិញដំណឹងដ៏រសើបនេះនៅឡើយទេ ខណៈដែលគណនីហ្វេសប៊ុកគាំទ្រកញ្ញាឯកនៅកម្ពុជាឈ្មោះ” Team Cambodia បានបង្ហាញភស្តុតាងមួយចំនួនដែលបញ្ជាក់ថា ឥណ្ឌូនេស៊ីបានប្រើប្រាស់កម្មវិធីខាងលើក្នុងការប្រកួតបោះឆ្នោតមួយនេះ រួមទាំងការបញ្ចេញរូបភាពStory របស់កញ្ញាកូកូ អារីយ៉ា កញ្ញាឯក Miss Grand Thailand ២០១៩ក៏បានបញ្ជាក់ថា ឥណ្ឌូនេស៊ីបានប្រើប្រាស់កម្មវិធីជំនួយមួយនេះដើម្បីឈ្នះផងដែរ៕
ដោយ៖ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print