ស្ត្រីម្នាក់មានសតិមិនគ្រប់បានដុតផ្ទះខ្លួនឯងឆេះអស់គ្មានសល់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីសតិមិនគ្រប់ម្នាក់បានដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះអស់រលីងប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកនៅក្នុងលំនៅឋាននោះឡើយ។យ៉ាងណាក៏ដោយសមត្ថកិច្ចមិនដឹងដោះស្រាយយ៉ាងណាពីព្រោះតែអ្នកដុតផ្ទះខ្លួនឯងហ្នឹងមានសតិមិនគ្រប់។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២និង២៥ នាទី មានករណីអគ្គីភ័យ ១បានកើតឡើង (ភ្លើងឆេះផ្ទះ) ទៅលើផ្ទះឈើ១ខ្នងដែលមានទំហំ ទទឹង ៤ម៉ែត្រគុណនឹង បណ្តោយ ៦ម៉ែត្រ ដំបូលប្រក់ស៉ីហ្រ្វូ ជញ្ជាំងស័ង្កសី ហើយខាងក្រោមចាក់សាបរៀបឥដ្ឋការ៉ូ ជាកម្មសិទ្ធរបស់ឈ្មោះ កូប រូវីអះ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ។

រីឯមូលហេតុដែលនាំឲ្យឆេះផ្ទះនេះគឺបណ្តាលមកពី កូនស្រីមានសតិមិនគ្រប់ឈ្មោះ កូប សារ៉ស់ ភេទស្រី អាយុ ២៧ឆ្នាំ បានដុតផ្ទះខ្លួនឯង ។នៅពេលមានអគ្គីភ័យកើតឡើងនោះអ្នកជិតខាងបានព្យាយាមជួយដងទឹកពន្លត់ប៉ុន្តែមិនអាចជួយបាន។

ក្រោយពីទទួលពត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទទឹង កំលាំងអន្តរាគមន៍ផ្នែកពន្លត់អគ្គីភ័យបានចេញរថយន្តសង្រ្គោះអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ទៅដល់ទីតាំងកើតហេតុ ហើយបានបាញ់ទឹកអស់ ០១ រថយន្ត ទើបរលត់ទាំងស្រុង នៅត្រង់ចំណុចភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

 ករណីអគ្គីភ័យខាងលើ មិនបណ្តាលអោយមានរងរបួសដល់មនុស្សទេ ប៉ុន្តែខូចខាតផ្ទះទាំងស្រុង និងសម្ភារៈដែលមាននៅក្នុងផ្ទះទាំងអស់៕ ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print