អឺរ៉ុបឡើងគម្រោងដាក់ទណ្ឌកម្ម ទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា ១១រូបនៅថ្ងៃទី ២២ខែមីនា

ចែករំលែក៖

បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុប នឹងអនុម័តដាក់ទណ្ឌកម្ម ទៅលើ មន្ត្រីយោធា១១រូបរបស់មីយ៉ាន់ម៉ា នៅថ្ងៃទី២២ខែមីនា។ ការដាក់ទណ្ឌកម្ម រួមមានបង្កកប្រាក់ និងហាមប្រាមចូលក្នុងទឹកដីអឺរ៉ុប ។

តាមសារព័ត៌មាន AFP បានផ្សាយថា សហគមន៍អឺរ៉ុប បានព្រមព្រៀងគ្នា ដាក់ទណ្ឌកម្មលើយោធាមីយ៉ាន់ម៉ា ដែលបានធ្វើរដ្ឋប្រហារ ហើយចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលស៊ីរវិលជាច្រើនរូប ក្នុងនោះមានលោកស្រីអោងសានស៊ូជី។ ការសម្រេចខាងលើកើតឡើងក្រោយពេល រដ្ឋមន្ត្រីការបរទេស ទាំង ២៧ប្រទេស នឹងបោះឆ្នោតអនុម័តនៅថ្ងៃទី២២ខែមីនា។
ជាមួយគ្នានេះដែរ សហគមន៍អឺរ៉ុប ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ បិទខ្ទប់សេដ្ឋកិច្ច របស់យោធា មីយ៉ាន់ម៉ា ។ ការដាក់ទណ្ឌកម្មដំបូងបង្អស់ របស់អឺរ៉ុប ទៅលើយោធាមីយ៉ាន់ម៉ា គឺមិនសំដៅទៅលើ ក្រុមហ៊ុនដែលមានភាគហ៊ុនយោធាឡើយ។ ប៉ុន្តែក្រុមហ៊ុនគ្រប់គ្រងដោយយោធាផ្ទាល់អាចនឹងរងការដាក់ទណ្ឌកម្មនៅដើមសប្តាហ៍ក្រោយ។
កម្លាំងទាហានមីយ៉ាន់ម៉ា ទទួលបានផលប្រយោជន៍ជាច្រើនក្នុងវិស័យសេដ្ឋកិច្ចជាតិ ក្នុងនោះមានការឃួងយកប្រេង ធនាគារ ទេសចរណ៍។ កន្លងមក អឺរ៉ុបក៏បានហាមប្រាម លក់អាវុធទៅឲ្យមីយ៉ាន់ម៉ា ដោយសារតែការប្រើអំពើហិង្សា ទៅលើក្រុមជនជាតិភាគតិចរ៉ូហ៊ីនយ៉ា។
កន្លងមកអាមេរិក អង់គ្លេស ក៏បានដាក់ទណ្ឌកម្មទៅលើមន្ត្រី យោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលស៊ីវិល។
មកទល់ពេលនេះមានបាតុករមីយ៉ាន់ម៉ា ដល់ទៅ២៣៤នាក់ហើយបានស្លាប់ ដោយការប្រើហិង្សាបង្ក្រាបពីកម្លាំងយោធា និងមានបាតុករ ២០០០នាក់ ត្រូវបានចាប់ខ្លួន គិតមកដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១។ នៅពេលនេះដែរ មានពលរដ្ឋមីយ៉ាន់ម៉ាជាង ១០០០នាក់ហើយបានភៀសខ្លួនទៅកាន់រដ្ឋ Mizoram ប្រទេសឥណ្ឌា ៕ ដោយ៖សាធី

រូបភាព៖ttxvn

...

រូបភាព៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print