ឈើស្រឡៅ៧កំណាត់ត្រូវរដ្ឋបាលព្រៃឈើបង្ក្រាបបានហើយរឹបអូសយកមករក្សារទុក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ឈើស្រឡៅឡាំងបួនជ្រុងចំនួន៧កំណាត់ដែលឈ្មួញលួចលាក់ទុកនៅក្នុងទឹកដីសង្កាត់សុខដុមត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈើបានចុះមកធ្វើការបង្ក្រាបរឹបអូសយកមករក្សារទុក។

ការចុះរឹបអូសនេះកម្លាំងរដ្ឋបាលព្រៃឈើបានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមីនាឆ្នាំ២០២១ត្រង់ចំណុចព្រៃខាងក្រោយភូមិឡៅកាសង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ឈើដែលរឹបអូសបាននោះជាប្រភេទឈើស្រឡៅមុខកាត់ ៤០ឃ្លុំប្រវែង៥ ម៉ែត្រចំនួន៧ កំណាត់ដែលក្រុមឈ្មួញរកស៊ីឈើខុសច្បាប់យកមកលាក់ទុកបំរុងដឹកបន្តតទៅលក់នៅប្រទេសវៀតណាម។

តែត្រូវប្រជាពលរដ្ឋបានរាយការណ៍ឱ្យសមត្ថកិច្ចរដ្ឋបាលព្រៃឈើបានដឹងក៏ចុះមកបង្ក្រាបតែម្តង៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print