វង់ល្បែងពីរកន្លែងត្រូវសមត្ថកិច្ចបង្ក្រាបបានតែវត្ថុតាងខ្លះឯមនុស្សរត់គេចរួចខ្លួនអស់

ចែករំលែក៖

ខេតក្រចេះ៖ ល្បែងស៊ីសងភ្នាល់ខុសច្បាប់មានបញ្ជល់មាន់ ផងនោះត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការរដ្ឋាននគរបាលស្រុកចិត្របុរីសហការកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំថ្មអណ្ដើកនិងកម្លាំងប្រជាការពារបានចុះបង្ក្រាបហើយ។

ការចុះបង្ក្រាបនោះសមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១១ៈ៤៥នាទីថ្ងៃទី២១ ខែមិនាឆ្នាំ២០២១នៅចំណុចប្រឡោះព្រួញស្ថិតក្នុងភូមិសំពុងឃុំថ្មអណ្ដើកស្រុកចិត្របុរីខេត្តក្រចេះ។

ប្រភពបានឱ្យដឹងថានៅពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ភ្លាមនោះអ្នកញៀនល្បែងទាំងអស់ក៏បាននាំគ្នាដាក់សាប៊ូកែងរត់បល់គេចខ្លួនបាត់ស្រម៉ោលអស់ដោយ
បន្សល់ទុកនៅតែសម្ភារវត្ថុតាងមួយចំនួននៅនឹងកន្លែងរួមមានអង្រុតក្រុងមាន់ចំនួនមួយកញ្ចក់មួយផ្ទាំងតង់បាំងសង្វៀនមាន់មួយខ្សែនិងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងដុតបំផ្លាញចោលនឹងកន្លែងតែម្ដងដែរ។

ហើយនៅថ្ងៃដដែលនេះដែរកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរីក៏បានបង្ក្រាប់ចំនួនពីរទីតាំងខុសគ្នាផងដែរ។

ឯកម្លាំងព្រហ្មទណ្ឌមួយក្រុមទៀតក៏បានចុះបង្ក្រាបល្បែងសុីសងមានលេងបៀរមួយកន្លែងទៀតដែរនៅចំណុចដើមពុទ្រាក្នុងភូមិអាលចឃុំកន្ទួតស្រុកចិត្របុរីខេត្តក្រចេះ។

ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់អ្នកញៀនល្បែងទាំងនោះក៏បានរត់គេចខ្លួនបាត់អស់ដែរបន្សល់ទុកនៅនឹងកន្លែងមានបៀរចំនួន៣ហ៊ូកំរាលភួយចំនួន២ស្បែកជើងចំនួន៥គូម៉ូតូចំនួន៣គ្រឿង។

ហើយវត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកនៅកន្លែងអធិការដ្ឋាននគរបាលស្រុកទាំងអស់។

ប្រជាពលរដ្ឋនៅក្នុងស្រុកចិត្របុរីអបអរនិងការបង្ក្រាប់នេះណាស់គឺជួយគិតគូរអំពីភូមិឃុំមានសុវត្ថិភាពនិងមិនបុះបាត់ការជួបជុំគ្នានៅក្នុងរដូវកាលដែលកូវីដ-១៩កំពុងតែវ៉ៃលុកស្របតាមប្រមុខរាជរដ្ឋាភិបាលដែលបានហាមដាច់ខាតមិនឱ្យមានការជួបជុំគ្នា។

ដើម្បីការពារដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងបំបាត់ករណីចោរកម្មជាដើមផងនៅក្នុងមូលដ្ឋាននោះដែរ៕

...


ដោយ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print