ខេត្តកំពង់ស្ពឺ ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះ ០១ខ្នងនៅ វេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយសារម្ចាស់ផ្ទះមានកំហឹងក្នុងគ្រួសារ ដុតម៉ូតូចោលនៅក្នុងផ្ទះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាម្ចាស់ផ្ទះឈ្មោះ នួន ហ៊ីម ភេទស្រី អាយុ៥១ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ផ្ទះនេះជា ប្រភេទសំណង់រៀបបេតុងក្រោមឈេីលេីប្រក់ក្បឿង ទំហំ ៨ម៉ែត្រ x ៦ម៉ែត្រ។
ផ្ទះនេះឆេះទាំងស្រុងដោយសារឈ្មោះ ម៉ក់ ធារាជ ភេទប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កេីតរបស់ម្ចាស់ផ្ទះ ជាអ្នកដុតម៉ូតូចោលក្នុងផ្ទះបន្ទាប់ពីមានទំនាស់តិចតួចក្នុងគ្រួសារក៏រាលដាល
ឆេះម៉ូតូអស់ចំនួន ០១គ្រឿង និងឆេះសម្ភារប្រើប្រាស់ ក្នុងផ្ទះអស់មួយចំនួនទៀត ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកបានយករថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿងទៅបាញ់ទឹកពន្លត់ អស់ទឹកចំនួន ៦រថយន្តទើបរលត់ ។ ឯជនបង្កបានរត់គេចខ្លួនបាត់ ហើយមកដល់ពេលនេះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាតាមច្បាប់៕