ភ្នំពេញ: ស្ត្រីម្នាក់ត្រូវបានកូនបង្កេីតប្រទះឃេីញដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនដែល សង្ស័យថាគាត់លេបថ្នាំលេីកម្រិត។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហេង សុជាតា ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកន្លែងកើតហេតុ។
តាមប្រភពព័ត៌មានពីកូនស្រីរបស់ជនរងគ្រោះ (សព) បានឲ្យដឹងថា ពេលកន្លងមកម្តាយរបស់គាត់ធ្លាប់មានជំងឺប្រចាំកាយហើយបានលេបថ្នាំជាប្រចាំ ហើយក្រោយមកក៏បានធូរស្រាលឡេីងវិញ។
ប្រភពព័ត៌មានដដែលបានបន្តថា ប្រហែល១០ថ្ងៃមុនជំងឺចាស់របស់ម្តាយ
គាត់ក៏រេីឡេីងវិញ ហេីយគាត់ក៏បាននាំម្តាយទៅមន្ទីរពេទ្យដេីម្បីពិនិត្យហេីយខាងមន្ទីរពេទ្យបានឲ្យថ្នាំមកលេបជាប្រចាំថ្ងៃទៀត។ លុះមកដល់វេលាកេីតហេតុគាត់បានឡេីងទៅហៅម្តាយស្រាប់តែឃើញម្តាយដេកស្លាប់បាត់ទៅហើយ និងឃើញកញ្ចប់ថ្នាំនៅក្បែរផង ក៏មានការសង្ស័យថាប្រហែលជាម្តាយរបស់គាត់លេបថ្នាំ លើសកម្រិតរួចចូលដេកក៏ស្លាប់តែម្តង។
ក្រោយកើតហេតុសាច់ញាតិជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញចុះពិនិត្យជាក់ស្តែងរួចទើបប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ