ភ្ញាក់ផ្អើលដំណឹងថាម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ រកឃើញវិជ្ជមានជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ ២០២១នេះម្ចាស់ពាន The Voice Cambodia រដូវកាលទី២លោក ថែល ថៃ ត្រូវបានអ្នកក្នុងចង្កោមសិល្បៈបញ្ជាក់ថា បានឆ្លងជំងឺកូវីដ១៩។ ការភ្ញាក់ផ្អើនេះបានធ្វើឡើងក្រោយពីព្រឹកនេះដែរ អាជ្ញាធរបានចុះហុំព័ទ្ធនិងពិនិត្យមើលទីតាំង មន្ទីសម្រាកព្យាបាល និង សម្ភព សុខា បញ្ញា ដែលមានទីតាំងតាមបណ្តោយផ្លូវ 106 ផ្ទះលេខ22 ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ,ដែលជាទីកន្លែង តារាចម្រៀង លោក ថែល ថៃ ធ្លាប់បានចូលសម្រាកនិងពិនិត្យសុខភាពនៅទីនេះ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ ហើយពេលនេះភ្ញាក់ផ្អើលថាលោកមានវិជ្ជមានកូវីត១៩ នោះ។
ទោះជាយ៉ាងណាគេនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមពីតារាចម្រៀងរូបនេះបាននៅឡើយខណៈដែលគណនីយហ្វេសប៊ុករបស់លោកនៅមិនទាន់បានប្រកាសជាសាធារណៈនៅឡើយដែរនៅព្រឹកនេះ។ ទោះជាយ៉ាងណាបើយោងតាមការបង្ហោះរបស់គណនីយហ្វេសប៊ុក លិល្បកម្ពុជា របស់លោកអ៊ឹម ជីវ៉ា បានបង្ហោះសារនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា “តារាចម្រៀង រស្មីហង្សមាស គឺលោកថែល ថៃ វិជ្ជមានកូវីដ ១៩។
ប្រសិនបើនេះគឺជាការណីពិតមែននោះលោកនឹងក្លាយជាបុគ្គលិកក្រុមហ៊ុនហង្សមាសបន្ទាប់ដែលត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីអ្នកនាងចាន់កែវនិមល, អ្នកនាងសុគន្ធ និសា , លោកណុប ប៉ាយ៉ារិទ្ធ, កញ្ញា វី ឌីណែត អ្នកអ្នកដឹកនាំសម្តែង MV លោក Eco vak song អ្នកនិពន្ធលោក លី ស៊ីនហួន និងអ្នកនិពន្ធលោក ម៉ម មិថុនា។
គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីរហូតដល់ ចំនួន៧៣នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ៧១ករណី និង២នាក់ជាករណីនាំចូល ខណៈអ្នកជំងឺចំនួន១៧នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។គិតត្រឹមព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print