កម្លាំងទាហានមីយ៉ាន់ម៉ាសង្ឃឹមថា នឹងទទួលបានការវិនិយោគច្រើនពីខាងក្រៅ

ចែករំលែក៖

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា សង្ឃឹមថា នឹងមានការវិនិយោគពីបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី បើទោះបីមានការថ្កោលទោសពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារក្តី។
សារព័ត៌មាន Bloomberg បានដកស្រង់សម្តីរដ្ឋមន្ត្រីទទលបន្ទុកសេដ្ឋកិច្ច និងការវិនិយោគ មីយ៉ាន់ម៉ា លោក Myanmar Aung Naing ដែលបានបញ្ជាក់ថា «ចំពោះស្ថានភាពបច្ចុប្បន្ន យើងសង្ឃឹមថា ក្រុមអ្នកវិនិយោគនិឹងបន្តសហការរកស៊ីនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ រដ្ឋាភិបាលយោធាមិនស្នើក្រុមហ៊ុនក្នុងស្រុកនោះឡើយ គឺស្នើតែក្រុមហ៊ុនបរទេសប៉ុណ្ណោះ។ ដូច្នេះយើងខ្ញុំសង្ឃឹមថា ក្រុមហ៊ុនបរទេសនឹងបន្តរកស៊ីនៅក្នុងប្រទេសមីយ៉ាន់ម៉ា» ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងវិនិយោគ មីយ៉ាន់ម៉ា បានឲ្យដឹងថា មុនពេលឡើងកាន់អំណាចនៅក្នុងប្រទេសនេះ រដ្ឋាភិបាលយោធាក៏បានព្យាករពីផលប៉ះពាល់សេដ្ឋកិច្ច និងការវិនិយោគពីក្រៅប្រទេសដែរ។
ពាក់ព័ន្ធនិឹងការធ្វើបាតុកម្មនៅក្នុងប្រទេសនេះនៅតែបន្ត ហើយការបង្ហូរឈានក៏នៅតែកើតមានដដែល គឺមានអ្នកស្លាប់ជារៀងរាល់ថ្ងៃ។ គិតចាប់តាំងពីការផ្តើមធ្វើបាតុកម្មនៅថ្ងៃទី៥ខែកុម្ភៈ ដល់ថ្ងៃទី២១ខែមីនា មានអ្នកស្លាប់កើនឡើងដល់ជាង២៥០ នាក់ហើយ។ ជាមួយគ្នានេះដែរកម្លាំងទាហានក៏បានចាប់ខ្លួនបាតុករ២៦៦៥នាក់ផងដែរ។
នៅថ្ងៃទី២២ខែមីនានេះ សហគមន៍អឺរ៉ុប បានអនុម័តដាក់ទណ្ឌកម្មទៅលើមន្ត្រីយោធាមីយ៉ាន់ម៉ា១១រូប ពាក់ព័ន្ធការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ។
មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ បណ្តារដ្ឋមន្ត្រីការបរទេសអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិុកតំណាងសហគមន៍អឺរ៉ុប លោក Josep Borrell បានប្រកាសថា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅ ដោយមានអ្នកសា្លប់កាន់តែច្រើន៕ ដោយ សាធី

...

រូបភាព៖ VTC

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print