ភ្នំពេញ៖ បុរសជាមន្ត្រីយោធាម្នាក់បានបែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូលើដងផ្លូវស្រាប់តែមានរថយន្តធុនធំបេីកមកបុកនិងកិន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២២ខែមីនា ឆ្នាំ២០២១ នៅចំណុចក្រុមហ៊ុនម៉ូតូSUZAKI តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះពៅ វិច្ចិកា ភេទប្រុសអាយុ៣៤ ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៥ នៅអង្គភាពអគ្គបញ្ជាការកងទ័ពជើងគោក មានស្រុកកំណេីតនៅស្រុកបាធាយ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្កូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BC 6390 ធ្វើដំណេីរចេញពីអគ្គបញ្ជាការកងទ័ពជើងគោក ជិះតាមបណ្តោយផ្លូវជាតិលេខក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតតហេតុស្រាប់តែមានរថយន្តធុនធំម៉ាកFUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3E 9187 ធ្វើដំណេីរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលបុកពីមុខពេញទំហឹងរួចកិនក្បាលជនរងគ្រោះបណ្តាលឲ្យបែកធ្លាយខួស្លាប់យ៉ាងណាណោចអាធម័ ។
ក្រោយកើតហេតុតៃកុងរថយន្តបានចុះពីរថយន្តគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយនកតបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់ ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕ដោយ៖សុខាសែនជ័យ