ខេត្តក្រចេះ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងពណ៌ទឹកប៊ិចបុកម៉ូតូយ៉ាងពេញទំហឹងតែម្តងហើយចុះរត់គេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងនៅថ្ងៃទី២២ ខែមីនាលើផ្លូវជាតិចំនុចភូមិដីថ្មីឃុំព្រែកសាមាន់ស្រុកឆ្លូងខេត្តក្រចេះ។
យោងតាមរបាយការណ៍នគបាលស្រុកឆ្លូងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាម៉ូតូក្នុងទិសដៅបញ្រ្ចាស់គ្នាតែមិនបានបញ្ជាក់អត្តសញ្ញាណរថយន្តច្បាស់លាស់។
ក្នុងហេតុការណ៍នេះអ្នកបើកបររថយន្តបង្ករគ្រោះថ្នាក់នោះបានចុះរត់គេចខ្លួនបានស្រម៉ោលដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុបន្ទាប់ពីដឹងថាជនរងគ្រោះជាអ្នកជិះម៉ូតូ២នាក់បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង។
ជនរងគ្រោះទាំងពីរនាក់មាន ទី១.ឈ្មោះ ហួត វិវឌ្ឍន៍ អាយុ២៥ឆ្នាំជាអ្នកបើកបរម៉ូតូ និងទី២.ឈ្មោះជ្រីន សុខនា អាយុ២៦ទាំងពីរនាក់មានទីលំនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ។
ក្រោយកើតហេតុសមតថកិច្ចចរាចរណ៍នៃអធិការស្រុកឆ្លូងបានមកអន្តរាគមន៍ធ្វើកំណត់ហេតុប្រគល់សាកសពឱ្យក្រុមគ្រួរសាយកទៅធ្វើបុណ្យតាប្រពៃណី។
ឯមធ្យោបាយបង្ករហេតុទាំងសងខាងរក្សារទុកនៅអធិការដ្ឋានរងចាំស្រាវជ្រាវឱ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមច្បាប់ចរាចរណ៍ផ្លូវគោគនៅពេលក្រោយ៕