សារព័ត៌មាន BBC Sport នៅព្រឹកថ្ងៃទី២៣ មីនានេះបានផ្សាយថា ខ្សែប្រយុទ្ធ Romelu Lukaku នឹងចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកបន្ទាប់ពីធ្វើតេស្តអវិជ្ជមានសម្រាប់ Covid-19 បន្ទាប់ពីមានការផ្ទុះឡើងនៅក្លិបរបស់គាត់គឺ Inter Milan ។
ការប្រកួតនៅក្របខ័ណ្ឌ Serie A កាលពីថ្ងៃសៅរ៍ត្រូវបានពន្យារពេលបន្ទាប់ពីកីឡាករ៤នាក់រួមទាំងអ្នកចាំទី Samir Handanovic បានវិលត្រឡប់មកវិញនូវការធ្វើតេស្តវិជ្ជមាន។
មេដឹកនាំនៃក្របខ័ណ្ឌ Serie A ដំបូងឡើយបានហាមកីឡាករមិនឱ្យចាកចេញពីប្រទេសអុីតាលីដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ។
ក្រុមបែលហ្ស៊ិកចាប់ផ្តើមការប្រកួតជម្រុះ World Cup របស់ពួកគេទល់នឹងប្រទេសវែលនៅថ្ងៃពុធ។ បន្ទាប់មកពួកគេនឹងត្រូវប្រឈមមុខនឹងសាធារណរដ្ឋឆេកនៅទីក្រុងប្រាកនៅថ្ងៃសៅរ៍ និងប៉ះបេឡារ៉ូសក្នុងទឹកដីខ្លួនឯងនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ជាមួយគ្នានេះគ្រូបង្វឹក Roberto Martinez អះអាងថា នឹងគ្មាន Eden Hazard និង Axel Witsel ទេក្នុងការប្រកួតជម្រុះWorld Cupនេះដោយកីឡាករទាំង២កំពុងរងរបួសមិនទាន់ជានៅឡើយ ៕ដោយ៖ ភារៈ