កីឡាករ Novak Djokovic គឺជាកីឡាករវាយតឺន្នីសចុងក្រោយបង្អស់ដែលត្រូវបានគេចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទបន្ទាប់ពីការកត់សម្គាល់ថ្មីៗនេះធ្វើឡើងដោយ Natalija Scekic ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MARCA នៅព្រឹកថ្ងៃទី២៣ ខែមីនានេះ ។
តារាម៉ូឌែលសញ្ជាតិស៊ែប៊ីបានបង្ហើបឱ្យដឹងថា មានអ្នកណាម្នាក់បានផ្តល់ប្រាក់ចំនួន៦០,០០០អឺរ៉ូជាថ្នូរនឹងការលួងលោម Djokovic ហើយបន្ទាប់មកថតរឿងទាំង២ជាមួយគ្នាដើម្បីព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់កីឡាករវាយតឺន្នីសលេខ១ពិភពលោករូបនេះ។
ប៉ុន្តែ Djokovic មិនមែនជាតារាវាយតឺន្នីសតែម្នាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវបែបនេះទេ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានកីឡាករមួយចំនួនដែលសុទ្ធសឹងជាប់ពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទ ។
ម្ចាស់ជើងឯកកម្មវិធី Grand Slam គឺនាង Flavia Pennetta បានបង្ហើបថានាងបានបែកបាក់ជាមួយមិត្តប្រុសយូរឆ្នាំជាមួយជាកីឡាករវាយតឺន្នីសចូលនិវត្តន៍ឈ្មោះ Carlos Moya បន្ទាប់ពីនាងដឹងថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយពិធីករទូរទស្សន៍អេស្ប៉ាញ Carolina Cerezuela ។ Pennetta បានពិភាក្សាពីទំនាក់ទំនងរបស់ពួកគេនៅក្នុងជីវប្រវត្តិរបស់នាង Dritto al Cuore ។
ម្ចាស់ជើងឯកកីឡាករ Wimbledon ត្រូវបានគេដាក់ឈ្មោះហៅក្រៅថា ‘Boom Boom Becker’ បន្ទាប់ពីពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថា គាត់បានរួមភេទជាមួយនារីម្នាក់នៅក្នុងទូដាក់ចានលើគ្រែកាលពីឆ្នាំ១៩៩៩ ។
Becker បានបញ្ជាក់ថា គាត់បានរួមភេទជាមួយនារីបម្រើការនោះគឺ Angela Ermakova ប៉ុន្មានម៉ោងបន្ទាប់ពីប្រពន្ធមានផ្ទៃពោះរបស់គាត់បានចូលទៅមន្ទីរពេទ្យ។
ទោះយ៉ាងណាលោកបានបង្ហើបថា រឿងនេះបានកើតឡើងនៅភោជនីយដ្ឋានមួយនៅទីក្រុងឡុង។ ៨ខែក្រោយមក Ermakova បានផ្ញើទូរសារឲ្យគាត់ដើម្បីប្រកាសថា គាត់នឹងក្លាយជាឪពុក។
ដំបូងឡើយ Becker បានបដិសេធភាពជាឪពុក ប៉ុន្តែបន្ទាប់ពីការធ្វើតេស្តDNA បានបញ្ជាក់ថាគាត់បានទទួលយកភាពជាឪពុក។
កីឡាការិនីFrancesca Schiavone ត្រូវបានគេចាប់បានដោយកាមេរ៉ាសុវត្ថិភាពដោយមិនបានដឹងខ្លួន ខណៈពេលធ្វើកាយវិការទៅកាន់អ្នកទស្សនាក្នុងអំឡុងពេលផ្លាស់ប្តូររបស់នាង។ អតីតកីឡាការិនីវាយតឺន្នីសអុីតាលីរូបនេះបានបញ្ចេញសំលេងថា តើការរួមភេទមុនពេលការប្រកួតអនុញ្ញាតឱ្យនាងរីកលូតលាស់នៅលើទីលានបាន។
Schiavone ធ្លាប់បានបញ្ជាក់ថា “ចំពោះស្ត្រីការរួមភេទមុនពេលការប្រកួតមិនត្រឹមតែត្រូវបានអនុញ្ញាតប៉ុណ្ណោះទេ វាពិតជាអស្ចារ្យណាស់។ វាបង្កើនកម្រិតអរម៉ូនរបស់អ្នក និងនាំមកនូវគុណសម្បត្តិដល់ចំណុចទាំងអស់របស់អ្នក។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះខ្ញុំបានរីកចម្រើន ហើយផ្នែករាងកាយរបស់ខ្ញុំគឺអាចមើលឃើញកាន់តែច្រើន ប៉ុន្តែវាជាអំណោយដែលទុកសម្រាប់តែ២–៣នាក់ប៉ុណ្ណោះ” ៕
ដោយ៖ ភារៈ