ភ្នំពេញ៖ បន្ទប់សម្រាប់ដាក់សម្ភារម៉ាស៊ីនត្រជាក់ចំនួន៣បន្ទប់ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងបង្កឡេីងដោយសារការដុតសំរាមក្បែរនោះ ធ្វើឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នៅក្នុងឃ្លាំងអង្ករមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុបានឲ្យដឹងថា បន្ទប់ខាងលេីត្រូវបានថៅកែសាងសង់ចំនួន៤បន្ទប់ជាប់ៗគ្នា សម្រាប់ស្នាក់នៅបណ្តោះអាសន្ន បន្ទាប់មកក៏យកបន្ទប់ទាំងនោះដាក់សម្ភារម៉ាស៊ីនត្រជាក់វិញ ។
ប្រភពបន្តថា លុះមកដល់វេលាកេីត
ហេតុមិនដឹងថាអ្នកណាបានដុតសំរាមនៅក្បែរបន្ទប់នោះទេ ធ្វេីឲ្យរាលដាលឆេះដល់បន្ទប់ដាក់សម្ភារយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចចុះធ្វើអន្តរាគមន៍ភ្លាមៗ។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលេីនេះប្រេីប្រាស់រថយន្តរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងរបស់សាលាខណ្ឌពោធិ៍សែនជ័យ ទេីបគ្រប់គ្រងបាន។ចំណែកសម្ភារនិងបន្ទប់ចំនួន៣បន្ទប់ត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង តែសំណាងដែរដែលមិនមានមនុស្សរងរបួសនោះ៕
ដោយ៖សុខាសែនជ័យ